ហេតុអ្វីឡងប៊ិច?
Susan Needham និង Karen Quintiliani ឧសភា ២០១១ ហេតុអ្វី ឡងប៊ិច កាលីហ្វ័រនីញ៉ា ជាកន្លែងរស់នៅមួយដែលមានប្រជាជនខ្មែរច្រើនជាងគេក្រៅពីទ្វីបអាស៊ីភាគអាគ្នេយ៍? ដូចជារាល់ប្រវត្តិសាស្ត្រដទៃទៀត វាគ្មានមូលហេតុឬព្រឹត្តិការណ៍តែមួយណា ដែលធ្វើឲ្យវាកើតឡើងដោយជៀសមិនរួចនោះទេ។ មានកត្តាជាច្រើន តាមផ្នែកមូលដ្ឋាន ផ្នែកក្នុងប្រទេស និងផ្នែកអន្តរជាតិ ដែលសុទ្ធសឹងតែផ្ដល់ជាតួនាទី ដែលមានរយៈពេលយ៉ាងយូរ។ បណ្ដាញទំព័រនេះឈានមួយជំហានក្នុងការឆ្លើយសំណួរនេះ ដោយបង្ហាញពីមនុស្សនិងហេតុការណ៍ជាច្រើន ដែលបានចូលរួមក្នុងការស្ថាបនា និងវិវដ្ដនៃសហគមន៍ខ្មែរនៅទីក្រុងឡងប៊ិច។
|
|
និស្សិតពីសកលវិទ្យាល័យឡងប៊ិច (CSULB) (ពីឆ្វេង) Mamith Thong, Pheany Richard Chey, និង Kheng Lay។ រូបថត: c. ១៩៦២-៦៤
|
១៩៦១ និស្សិតខ្មែរចូលរៀននៅសកលវិទ្យាល័យឡងប៊ិច
ប្រវត្តិសាស្ត្រនៃខ្មែរនៅសហរដ្ឋ ចាប់ផ្ដើមក្នុងចុងទសវត្សរ៍១៩៥០ ជាមួយនឹងកម្មវិធី USAID ដែលបាននាំនិស្សិតមកមហាវិទ្យាល័យ នៅសហរដ្ឋ ដើម្បីសិក្សាអំពីជំនាងឧស្សាហកម្ម និងកសិកម្ម ។ ក្នុងឆ្នាំ ១៩៦១ សកលវិទ្យាល័យឡងប៊ិច បានអនុញ្ញាត សិស្សខ្មែរបួនរូបចូលរៀនក្នុងកម្មវិធីជំនាងឧស្សាហកម្ម ។ និស្សិតក៏បានចូលរៀន នៅសកលវិទ្យាល័យ ឡុសអានជីលិស (CSULA) មហាវិទ្យាល័យ ឡុសអានជីលិស (UCLA) និងមហាវិទ្យាល័យ នៃរដ្ឋកាលីហ្វ័រនីញ៉ាខាងត្បូង (USC)។ ប្រទេសខ្មែរដូចជាប្រហែលមានជោគជ័យល្អ បន្ទាប់ពីបានឯករាជ្យពីប្រទេសបារាំង ក្នុងឆ្នាំ១៩៥៣ ហើយនិស្សិតភាគច្រើនដែលបានមកសិក្សានៅសហរដ្ឋក្នុងឆ្នាំ១៩៦០ វិលត្រឡប់ទៅស្រុកវិញនៅពេលដែលបានទទួលសញ្ញាប័ត្រ ប្រុងប្រៀបចង់ចូលរួមជាមួយនឹងអ្វីៗ ដែលនឹងក្លាយជាអនាគតដ៏បវរ។ មានតែនិស្សិតមួយចំនួនតូចទេ ដែលបានសំរេចចិត្តរស់នៅសហរដ្ឋ។
|
គំនូរនៃការជម្លៀសដោយខ្មែរក្រហមនៅទី១៧ ខែមេសា ឆ្នាំ១៩៧៥។
|
១៩៧៥ ខ្មែរក្រហមគ្រប់គ្រង
ក្នុងខែមេសាទី១៧ឆ្នាំ១៩៧៥ បន្ទាប់ពីសង្គ្រាមស៊ីវិលប្រាំឆ្នាំ ដែលបានធ្វើឲ្យកាន់តែធ្ងន់ធ្ងរឡើង ដោយសហរដ្ឋអាមេរិកដែលបានជាប់ដែលជាប់ទាក់ទងនឹងសង្គ្រាមវៀតណាម ខ្មែរក្រហម ដែលជារបបកុំមុយនិសដឹកនាំដោយ ប៉ុល ពត បានគ្រប់គ្រង ប្រទេសកម្ពុជា។ ខ្មែរចំនួន ប្រហែល៤៥០០នាក់ បានជំលៀសទៅសហរដ្ឋ ជាមួយនឹងវៀតណាមចំនួន១២៥០០០នាក់ និងរួមជាមួយម៉ុងនិងឡាវចំនួន៨០០នាក់។ មូលដ្ឋានទ័ពពីរបានទទួលត្រួតពិនិត្យ ជនភៀសខ្លួនមកពីអាស៊ីភាគអាគ្នេយ៍គឺ ហ្វ័ដ ហ្សាហ្វី (Fort Chafee) នៅរដ្ឋអាខាន់សាស(Arkansas) និង ជំរំផិនដែលតុន (Camp Pendleton) នៅរដ្ឋកាលីហ្វ័រនីញ៉ា នៅខាងត្បូងក្រុងឡងប៊ិច ប្រហែល៧០ម៉ាយល៍ ។ ជនភៀសខ្លួនដំបូង បានមកដល់ជំរំផិនដែលតុន នៅថ្ងៃទី៥ខែឧសភាឆ្នាំ១៩៧៥។
|
ជនភៀសខ្លួនបានចាប់ផ្ដើមមកដល់ជំរំ ផិនដែលតុន ក្នុងខែឧសភាឆ្នាំ១៩៧៥។ ពួកគេបានមកដល់ដោយគ្មានអ្វីទាំងអស់ក្រៅពីសំលៀកបំពាក់ជាប់ខ្លួននៅពេលចាកចេញពីប្រទេសខ្មែរ។ រដ្ឋកាលីហ្វ័រនីញ៉ាខាងត្បូងមានអាកាសធាតុត្រជាក់ ហើយមានសន្សើមនៅនិទាឃរដូវ ។ ទាហានខ្លះបានឲ្យអាវរងាខ្ចីដល់អ្នកមកដល់ថ្វីៗ។
វីដេអូលោកក្រេង ដេវិឌ |
ទីក្រុងឡងប៊ិច និងរដ្ឋកាលីហ្វ័រនីញ៉ាខាងត្បូង ជនភៀសខ្លួនបានមកដល់ជំរំផិនដែលតុនដោយគ្មានអ្វីក្រៅពីសំលៀកបំពាក់ដែលបានជាប់នឹងខ្លួននៅពេលដែលពួកបានគេចពីប្រទេសកម្ពុជា។ មានតែគ្រួសារខ្មែរ១០គ្រួសារនិងសិស្សពីរបីនាក់ប៉ុណ្ណោះដែលបានរស់នៅក្នុងរដ្ឋកាលីហ្វ័រនីញ៉ានៅពេលនោះ។ ពួកគេរំពេចនោះបានរួបរួមដើម្បីជួយអ្នកចំណូលថ្មី។ សមាគមន៍ឈ្មោះខ្មែរសាមគ្គីនៃសហរដ្ឋអាមេរិក (KSA) បានបង្កើតឡើងដើម្បីជួយជនភៀសខ្លួននិងខ្មែរទាំងឡាយទូទាំងពិភពលោកដែលមិនអាចត្រឡប់ទៅស្រុកខ្មែរវិញបាន។ ក្បាលសំបុត្ររបស់KSA បានប្រើអាសយដ្ឋាននៅទីក្រុងឡងប៊ិចរបស់សមាជិកម្នាក់។ សមាគមន៍បានប្ដូរឈ្មោះទៅជា សមាគមន៍ខ្មែរប្រចាំសហរដ្ឋអាមេរិក (CAA) នៅចុងឆ្នាំ១៩៧៥។ សមាគមន៍ CAA នៅតែបន្តផ្ដល់នូវសេវាក្នុងសហគមន៍ខ្មែរនៅទីក្រុងឡងប៊ិចសព្វថ្ងៃនេះ។ សមាជិករបស់សមាគមន៍CAAបានធានាក្រុមគ្រួសារជាច្រើនដោយផ្ទាល់ខ្លួនឯង ឲ្យបានមកដល់ជំរំផិនដែលតុន ហើយជួយពួកគេមកនៅទីក្រុងឡងប៊ិច។ ក្នុងឆ្នាំ១៩៧៥ ជាពិសេស ទីក្រុង ឡុសអានជីលិស(Los Angeles) និងឡងប៊ិចបានជួយខ្មែរដែលគ្មានទីលំនៅ។ ទីក្រុងឡងប៊ិចមានការងារថ្នាក់ដំបូងនៅតាមឧស្សាហកម្មនិងកំពង់ផែ។ ទីក្រុងនេះថែមទាំងមានផ្ទះរស់នៅដែលមិនថ្លៃ។ ក្រៅអំពីនេះ អាកាសធាតុនៅរដ្ឋកាលីហ្វ័រនីញ៉ាខាងត្បូងមានភាពស្រទន់ និងអាចដាំដំណាំ ដែលខ្មែរអាចដាំផ្លែឈឺ បន្លែ និងជី ដែលពួកគេនិយមធ្វើពីមុនមក។ ជាមួយគ្នានេះដែរ ស្រុកឡុសអានជីលិសមានប្រជាជនអាស៊ីដែលបានតាំងទីលំនៅ ដោយមានភោជនីយដ្ឋាននិងផ្សាដែលមានម្ហូបនិងសេវាដែលខ្មែរចូលចិត្ត។ សហគមន៍ថ្មីនេះបានក្លាយជា «កន្លែងដ៏ល្អសំរាប់ខ្មែរ» និងប្រជាជនជាច្រើនដែលបានធានាមកនៅកន្លែងផ្សេងៗក្នុងប្រទេស មកដូរទីលំនៅទៅរស់នៅឡងប៊ិចដើម្បីមកជួបជាមួយគ្រួសារ មិត្តភ័ក្ដិ និងអ្នករួមជាតិ ដែលបានមកនៅទីនេះរួចទៅហើយ។
ខ្មែរនៅក្នុងសហរដ្ឋបានមានការព្រួយបារម្ភអំពីអ្វីៗដែលបានកើតឡើងដល់គ្រួសារនិងមិត្តនៅស្រុកខ្មែរ។ ឯកត្តជននិងសមាគមន៍ជាច្រើនបានរត់ការតាមសភាជាតិសហរដ្ឋអាមេរិក និងសមាគមជំនួយអន្តរជាតិ ដូចជាក្រសួងកាកបាទក្រហម ដើម្បីជួយស្រុកខ្មែរ។ ក្នុងពេលជាមួយគ្នានេះ បុគ្គលខ្លះពីទីក្រុងឡងប៊ិចបានទៅដល់ទល់ដែនខ្មែរ-ថៃ ដើម្បីយកជំនួយទៅឲ្យអ្នកនៅជំរំនៅតាមទល់ដែន សំរាប់ច្បាំងជាមួយខ្មែរក្រហម។
|
គ្រួសាររបស់ខិមបានមកដល់ចំណតយន្ដហោះសាន ហ្វ្រាន់សីស្កូ មុនទៅឡងប៊ិច។ ទ្រព្យសម្បត្តិដែលមានដាក់នៅក្នុងកាបូបកាន់ពណ៌ស។ សំណុំរឿងសំខាន់ៗគឺនៅក្នុងថង់ ICM (Intergovernmental Committee for Migration)។ រូបថត: c. ១៩៨០.
|
១៩៧៩ ការឈ្លានពានរបស់វៀតណាម និងជនភៀសខ្លួនខ្មែរ «ជំនាន់ទី២»
នៅចុងខែធ្នូឆ្នាំ១៩៧៨ វៀតណាមបានឈ្លានពានប្រទេសកម្ពុជាផ្ដើមអ្វីដែលអ្នកប្រាជ្ញហៅថាការចាកចេញនៃប្រជាជនខ្មែរ ទៅប្រទេសអាមេរិក«ជំនាន់ទី២»។ រវៀងឆ្នាំ១៩៧៩ដល់១៩៨៦ ជនជាតិខ្មែរជិត ១៣០.០០០នាក់ បានឲ្យឈ្មោះដោយសហព័ន្ធរដ្ឋាភិបាលថាជាជនភៀសខ្លួន ត្រូវបានអនុញ្ញាតឲ្យចូលសហរដ្ឋអាមេរិក។
|
សង់នៅឆ្នាំ១៩៩១ គ្រឹះស្ថានរបស់សមាគមន៍ខ្មែរ(UCC) ដែលជាគម្រងសំណង់ខ្មែរដ៏ធំមុនគេបង្អស់នៅលើវិថីអាណាហែមនៅក្នុងតំបន់ទីក្រុងខ្មែរឡងប៊ិច។ ទោះជាវាមិននៅជាលំនៅដ្ឋានរបស់កន្លែង UCC ក៏ដោយ វានៅតែជាគ្រឹះស្ថានដ៏សំខាន់ក្នុងសហគមន៍។ |
យ៉ាងណាមិញ ខ្មែរជំនាន់ទី២ត្រូវបានទទួលភាពរងគ្រោះទាំងផ្លូវកាយនិងផ្លូវចិត្តអស់រយះពេល៤ឆ្នាំ។ អ្នកទាំងនោះភាគច្រើនបានបាត់បង់យ៉ាងហោចណាស់ក៏សមាជិកគ្រួសារម្នាក់ ហើយខ្លះក៏បានបាត់បង់ក្រុមគ្រួសារទាំងមូល ដោយសារការអត់ឈ្លាន ជំងឺ ឬការសម្លាប់ក្នុង «សម័យប៉ុល ពត»។ ខ្មែរបានចាប់ចិត្តនឹងឡងប៊ិចពីព្រោះមានសហគមន៍ដែលបានស្ថាបនារួចមកហើយ ដែលមានពាណិជ្ជកម្មខ្មែរ វត្តអារាម និងអ្នកដ៏ទៃទៀតដែលនិយាយភាសាខ្មែរ ថែមទាំងមានបណ្ដាញដែលពួកគេអាចរកការងារនិងកន្លែងរស់នៅ។ មនុស្យរាប់ពាន់អ្នកដែលបានចាប់ផ្ដើមរស់នៅក្នុងទីក្រុងតូចៗនៅរដ្ឋហ្ល័ររ៉ីដា (Florida) រដ្ឋអិលីណយ (Illinois) រដ្ឋម៉ាស្សាឈូស៊ែត (Massachusetts) រដ្ឋញីវយ៉ក (New York) រដ្ឋអូហាយអូ( Ohio) រដ្ឋតិចសាស (Texas) រដ្ឋវីជីញ៉ា (Virginia) និង រដ្ឋវ៉ាស៊ីនតោន (Washington) បានចូលមកនៅឡងប៊ិចដើម្បីមកជួបជុំក្រុមគ្រួសារ មិត្តភ័ក្ដិ និងអ្នកដ៏ទៃទៀតដែលបានរួមទុក្ខ រួមការការខ្ចាត់ខ្ចាយ និងរួមការបាត់បង់។[i] ដល់ឆ្នាំ១៩៨១ ឡងប៊ិចបានក្លាយជា«រដ្ឋធានីខ្មែរប្រចាំសហរដ្ឋអាមេរិក»។ [ii]
ខ្មែរចាប់ផ្ដើមរស់នៅកន្លែងពីរក្នុងឡងប៊ិច មានឡងប៊ិចខាងជើង និងតាមដងផ្លូវអាណាហែម (Anaheim St.) រវាងផ្លូវរីដន់ដូ (Redondo Ave.) នៅខាងកើត និងវិថីឡងប៊ិច (Long Beach Blvd.) នៅខាងលិច។ ពាណិជ្ជកម្មខ្មែរបានបង្កើតទូទាំងទីក្រុងឡងប៊ិច ប៉ុន្តែផ្លូវអាណាហែមមាន ពាណិជ្ជកម្មច្រើនជាងគេ ហើយគេតែងតែហៅថាជា«បេះដូង»នៃសហគមន៍។
ខ្មែរបានតាំងលំនៅតាមទីក្រុងនានាជាប់នឹងឡងប៊ិចក្នុងតំបន់ធំរបស់ឡុសអានជីលិសនិងអរែញឃោនធី (Orange County)។ អ្នកទាំងនោះគាំទ្រនិងចូលរួមយ៉ាងសកម្ម ក្នុងសេដ្ឋកិច្ចខ្មែរនិងសកម្មភាពវប្បធម៌ខ្មែរនៅជុំវិញឡងប៊ិច។
ក្នុងពេលដ៏ខ្លីដែលខ្មែរបានស្ថាបនាពាណិជ្ជកម្មដែលមានរាប់បញ្ចូលដូចជា ភោជនីយដ្ឋាន ហាងលក់គ្រឿងអនុស្សាវរីយ ហាងកាត់ដេរ ហាងលក់គ្រឿងអលង្ការ ហាងជួសជុលឡាន និងហាងដូណាត់ ដែលមានជោគជ័យយ៉ាងប្រសើរ។ មានវត្តអារាមតូចធំមួយចំនួន នៅក្នុងទីក្រុង។ ជាកាសែតជាភាសាខ្មែរច្រើន រួមទាំងស្ថានីយទូរទស្សន៍និងវិទ្យុ និងថ្នាក់រៀនភាសាខ្មែរនិងរបាំបូរាណ។
|
ប្រទក្សិណចាប់ពីលើខាងឆ្វេង៖ អង្គរវត្ត មហាប្រាសាទខ្មែរក្នុងសតវត្សទី១២; ព្រះពុទ្ធ; របាំបុរាណ; ផែនទីនៃចក្រភពខ្មែរនៅសតវត្សទី១២។ |
ប្រវត្តិសាស្ត្រខ្មែរពីរពាន់ឆ្នាំ
ចំណុចសំខាន់ជាងគេបង្អស់ដែលត្រូវតែគិតនៅពេលដែលមើលបណ្ដាញទំព័រនេះគឺថា ទោះបីជាព្រឹត្តិការណ៍ដ៏ឃោរឃៅនៅចុងសតវត្សទី២០ជាចំណងតភ្ជាប់នឹងការមកតាំងទីលំនៅរបស់ខ្មែរជាច្រើនក្នុងសហរដ្ឋក៏ដោយ ខ្មែរមានប្រវត្តិសាស្ត្រ២.០០០ឆ្នាំ ដែលគេទាញយកមកសាងសង់ជីវិតរបស់ពួកគេនៅទីនេះ។ ពីព្រោះ វប្បធម៌តាំងពីបូរាណនេះ និងនិមិត្តរូបមានសារៈសំខាន់ណាស់សំរាប់ខ្មែរនៅឡងប៊ិច ហើយពីព្រោះវប្បធម៌មិនអាចនឹងយល់បានតាមសកម្មភាពតែមួយ ឬព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ប៉ុន្តែវាត្រូវការយល់ជាប្រព័ន្ធនៃការឲ្យតំលៃ អាកប្បកិរិយា និងជំនឿដែលបានលូតលាស់យូរមកហើយ យើងបានគ្រងបណ្ដាញទំព័រឲ្យបង្ហាញពីឫសគល់វប្បធម៌យ៉ាងច្រើនបំផុត ។ «តារាងពេលវេលា» និងផ្នែករបស់«សិល្ប» ជាពិសេស«របាំនិងភ្លេង» «ការប្រតិបត្តិសាសនា» រួមបញ្ចូលទាំងពុទ្ធសាសនានិងគ្រិស្ដសាសនា សមាគមចំបងៗដែលនាំមកនូវការវិវត្តរបស់សហគមន៍ និង«កីឡានិងការកំសាន្ត» រាប់បញ្ចូលទាំងប្រដាល់និងអុក ដែលមានរូបថតនិងវីដេអូដែលគ្រងឲ្យមានគ្រឹះប្រវត្តិសាស្ត្រសំរាប់វប្បធម៌ខ្មែរដែលបានបង្កើតម្ដងទៀតនៅឡងប៊ិច។
|
គម្រោងប្រវត្តិសាស្ត្រនិងឯកសារនៃសហគមន៍ខ្មែរ
បណ្ដាញទំព័រ ប្រវត្តិសាស្ត្រនិងឯកសារនៃសហគមន៍ខ្មែរ គឺជាកិច្ចការដែលកំពុងតែបន្តទៅមុខ ហើយយើងនឹងដាក់បញ្ចូលបន្ថែមប្រធានបទដូចជាល្ខោន ម្ហូបអាហារ ភាសា ពិធីបុណ្យ អាពាហ៍ពិពាហ៍ និងប្រធានបទផ្សេងៗទៀតនៅពេលខាងមុខនេះ។ យើងខ្ញុំអញ្ជើញអ្នកទាំងអស់គ្នាដែលចង់បរិច្ចាគឯកសារ សៀវភៅ វីដេអូ ឬរូបថតមកដល់ប័ណ្ណសារ ឬបណ្ដាញទំព័រខែមឆែភនៅសង្គមប្រវត្តិសាស្ត្រទីក្រុងឡងប៊ិច តាមទូរស័ព្ទ ៥៦២-៤២៤-២២២០ ឬសារអេឡិចត្រូនិក
|
|
[i] Mortland, Carol and Judy Ledgerwood (1987) Secondary Migration among Southeast Asian Refugees in the United States. Urban Anthropology 16(3-4):291-326.
អត្ថបទបន្ថែម
Chan, Sucheng and Audry Kim (2003) Not Just Victims: Conversations with Cambodian Community Leaders in the United States. Chicago: University of Illinois Press.
Needham, Susan and Karen Quintiani (2008) Cambodians in Long Beach. Mount Pleasant, SC: Arcadia Publishing.
Needham, Susan and Karen Quintiliani (2007) Cambodians in Long Beach, California: The Making of a Community. IN The Journal of Immigrant and Refugee Studies, 5(1):29-53. |