Seleccioni el seu idioma

CAA

វិញ្ញាណ​និយម​ខ្មែរជាប់​ទាក់​ទង​ ​«មិន​សូវ​ជា​តាម​ពិធី​ការ​ទេ តែ​មាន​ខ្លាំង​ខាង​វិស័យ​ជឿ​ទៅ​លើ​ព្រលឹង​ ខ្មោច និង​អ្នកតា​ជួយ​ថែរក្សា»។[i]   ជំនឿ​នេះ​មាន​​«ការ​និយម​»​  ច្រើន​ក្នុង​ផ្នែក​ដែល​វា​មាន​ភាព​សំខាន់​សំរាប់​ប្រជាជន​ខ្មែរ​នៅ​ឡងប៊ិច និង​ស្រុក​ខ្មែរ ប៉ុន្តែ​វា​មិន​បាន​រៀបរៀង​ឬ​ប្រមូល​ជា​ច្បាប់​ទេ។ វា​មាន​សារសំខាន់​​ដែល​គួរ​កត់​សំគាល់​ថា​ ទោះបី​ជា​វិញ្ញាណ​និយម​និង​ការ​អនុវត្ត​ដែល​បាន​រៀបរាប់​ខាង​លើ​ក្នុង​ទំព័រ​ផ្សេង​គ្នា​ក៏​ដោយ វា​បាន​ចូល​គ្នា​នឹង​ទំនៀម​ទម្លាប់​ព្រះពុទ្ធ​សាសនា​ លទ្ធិ​ហីនយាន​ជា​ការ​អនុវត្តន៍​ចំណោម​ខ្មែរ​ ហើយ​ខ្មែរ​ភាគ​ច្រើន​ដែល​មិន​បាន​យល់ថា​ប្រព័ន្ធ​ពីរ​នេះ​ជា​ប្រព័ន្ធ​ខុស​ពី​គ្នា​ឡើយ​។

ក្នុង​គោលការណ៍​នៃ វិញ្ញាណ​និយម​គឺ​ជំនឿ​ដែល​«សារៈ​ទ្រទ្រង់​ជីវិត​» មាន​នៅ​គ្រប់​មនុស្ស សត្វ ដំណាំ​(ដូច​ជា​ដើមឈើ​និង​​ស្រូវ)  និង​ទ្រង់​ទ្រាយ​ទេសភាព (ដូចជា​ស្ទឹង​និង​ភ្នំ)។    ព្រលឹង​របស់​អ្នក​ថែ​រក្សា​និង​ជីដូនជីតា​ហៅថា អ្នកតា នៅ​ពាសពេញ​ទេសភាព​និង​តែងតែ​មាន​វត្តមាន​ជានិច្ច។អ្នក​តា​ត្រូវ​តែ​ប្រព្រឹត្ត​ដោយ​មាន​សេចក្ដី​គោរព ហើយ​មិន​ត្រូវ​ធ្វើ​ឲ្យ​ខឹង​ទេ។​ ទាក់​ទង​នឹង​ជំនឿ សារៈ​ទ្រទ្រង់​ជីវិត​គឺ​ជំនឿ​ទៅ​លើ​ព្រហ្មលិខិត​ ដែល​បាន​​ជះ​ឥទ្ធិពល​ ដោយ​ចលនា​របស់​ផ្កាយ​ព្រះ​គ្រោះ​ ព្រះអាទិត្យ​ និង​ព្រះចន្ទ ទិស​ទាំង​ប្រាំបី និង​ទ្រង់​ទ្រាយ​ដែនដី។​  គ្រូ​ខ្មែរ​ជា​អ្នក​ជំនាញ​ខាង​ដូច​ជា​ហោរា​សាស្ត្រ  គ្រូទាយ និង​គ្រូមេមត់​ ដែល​ជួយ​មើល ហើយ​បើ​អាច​ធ្វើ​ទៅ​បាន​ក៏​អាច​ជួយ​កែ​ដើម្បី​ឲ្យ​បាន​លទ្ធផល​ប្រសើរ​ឡើង។ មិន​ដូច​កម្ម ដែល​បាន​យល់​ថា​មាន​ឥទ្ធិពល​លើ​មនុស្ស​មិន​អាច​កែ​បាន​ក្នុង​ជីវិត ទ្រង់ទ្រាយ​នៃ​វិញ្ញាណ​និយម​បាន​យល់​ដោយ​មនុស្ស​ភាគ​ច្រើន​ថា​ជា​ផ្នែក​នៃ​ជីវិត​ដែល​គេ​អាច​មាន​លទ្ធភាព​ត្រួតត្រា ហើយ​ប្រហែល​ជា​អាច​កែ​បាន​ផល​ប្រយោជន៍​ល្អ​បាន​។[ii]

ដោយ​បុគល​មិនអាច​ដឹង​អំពី​អ្វីៗ​ដែល​នឹង​អាច​កើត​ឡើង​ក្នុង​ឆាក​ជីវិត មាន​ទម្លាប់​ច្រើន​ដែល​មាន​ការទាក់ទង​នឹង​វិញ្ញាណ​និយម​​និង​ពុទ្ធ​សាសនា​ដូច​ជា​ក្បួន​សុំ​ឲ្យ​ជួយ​​ការពារ។ ក្បួន​ធម្មតា​មួយ​សំរាប់​ការពារ​គឺ​យ័ន្ត (ការ​សរសេរ​សក្ដិសិទ្ធិ) ប្រើ​អក្សរ​បាលី (ភាសា​របស់​ពុទ្ធ​សាសនា​ហីនយាន) រូប​ព្រះពុទ្ធ និង​សញ្ញា​ហិណ្ឌូ (ក្បាច់​ធរណីមាត្រ )​​ ដែល​គូរ​លើ​ក្រណាត់ សាក់​លើ​ស្បែក ឬ​ចារ​លើ​សន្លឹក​មាស​ ​ប្រាក់ ឬ​ស្ពាន់ ដែល​ហៅ​ថា​គាថា​(កាថា) ​(យ័ន្ដ​ដែក)។ យ័ន្ត​ជួយ​ថែរក្សា​មនុស្ស​ ​ផ្ទះសម្បែង ​និង​ប្រទេស។​

ដូច​ជា​បាន​ប្រាប់​ខាង​លើ ជំនឿ​ទាំង​នេះ​និង​ការ​ប្រតិបត្តិ​បាន​រួម​បញ្ចូល​ជា​ទំនៀម​ទម្លាប់​ព្រះពុទ្ធ​និង​​ព្រះសង្ឃ​មាន​មុខងារ​ចំបង​ក្នុង​ការ​ប្រារព្ធ​ធ្វើ​កម្មវិធី​ទាំងនេះ។ មាន​ទំនៀម​ទម្លាប់​ជា​ច្រើន​នៃ​វិញ្ញាណ​និយម​ បើ​មិនទាំង​អស់​ទេ ដែល​បាន​រៀន​ក្នុង​វត្ត ហើយ​គ្រូ​ខ្មែរ​ជា​ច្រើន​ធ្លាប់​បួស​ជា​សង្ឃ​ពី​មុន​មក។

ឡងប៊ិច​និង​ក្រុង​ឡុសអានជីលិស ជា​លំនៅ​របស់​គ្រូ​ខ្មែរ​ជា​ច្រើន ហើយ​ទោះ​ជា​ជំនឿ​នេះ​ក្នុង​បែប​វិញ្ញាណ​និយម​បាន​ថយ​ចុះ​ក៏​ដោយ ជា​ពិសេស​ចំពោះ​ក្មេង​ជំនាន់​ក្រោយ​ដែល​ធំ​នៅ​សហរដ្ឋ ជំនឿ​នេះ​នៅតែ​មាន​ប្រជាប្រិយភាព​ចំពោះ​ខ្មែរ​ចាស់ៗ​ក្នុង​សហគមន៍។

 

 


[i] Ratliff, Sharon (1997) Caring for Cambodian Americans: A Multidisciplinary Resource for the Healping Professions. New York: Garland Publishing, Inc. Page 47.

[ii] Keyes, Charles (1995) Golden Peninsula: Culture and Adaptation in Mainland Southeast Asia. Honolulu: University of Hawaii Press.

 


 Further Reading

Ebihara, May (1968) Svay, A Khmer Village in Cambodia. Ann Arbor, MI: UMI

Keyes, Charles (1995) Golden Peninsula: Culture and Adaptation in Mainland Southeast Asia. Honolulu: University of Hawaii Press.

Lafreniere, Bree (2000) Music Through the Dark: A Tale of Survival in Cambodia. Honolulu: University of Hawaii Press.

Ratliff, Sharon (1997) Caring for Cambodian Americans: A Multidisciplinary Resource for the Healping Professions. New York: Garland Publishing, Inc.