វត្តពោធិព្រឹករត្តនារាមនៅផ្លូវ Market St នៅឡងប៊ិចខាងជើង(២០០៧) |
ពុទ្ធសាសនា បានចូលមកប្រទេសកម្ពុជា ពីប្រទេសឥណ្ឌា មុនគ្រិស្ដសករាជ។ មានពុទ្ធសាសនា ច្រើនបែប ដែលកំពុងតែប្រតិបត្តិ ជុំវិញពិភពលោក។ លទ្ធិដែលបានចូលមកក្នុងទ្វីបអាស៊ីភាគអាគ្នេយ៍គឺលទ្ធិមហាយាន ទោះជាយ៉ាងណាលទ្ធិដែលកំពុងតែប្រតិបត្តិក្នុងប្រទេសខ្មែរសព្វថ្ងៃនេះ គឺលទ្ធិហីនយាន។
ប្រទេសខ្មែរជាទូទៅត្រូវគេយល់ថាជាប្រទេសកាន់ពុទ្ធសាសនាតាំងតែពីដើមមកម្ល៉េះ ប៉ុន្តែសាសនាព្រាហ្មណ៍ មានឥទ្ធិពលយ៉ាងខ្លាំងក្នុងកំលុងពេលសម័យអង្គរពីសតវត្សទី៩ដល់ទី១៣ និងនៅតែមានឥទ្ធិពលទៅលើការប្រតិបត្តិព្រះពុទ្ធសាសនានៅសព្វថ្ងៃនេះ។
|
សាសនាព្រាហ្មណ៍ ប្រហែលជាបានចូលក្នុងប្រទេសខ្មែរក្នុងពេលជាមួយគ្នា និងពុទ្ធសាសនាដែរ ហើយដល់សតវត្សទី៩ សាសនាបានតម្រូវដោយមេភូមិដើម្បីបន្ថែមអំណាចខាងសាសនានិងនយោបាយ។ ការកាន់សាសនាព្រាហ្មណ៍បានដល់ថ្នាក់កំពូលក្នុងសំណង់អង្គរដ៏ អស្ចារ្យក្នុងសតវត្សទី១២ ដែលភាគច្រើនបានឧទ្ទិសដល់ព្រះសិវៈ ដែលខ្មែរហៅថាព្រះឥសូរ និងព្រះវិស្ណុ ដែលខ្មែរហៅថាព្រះនារាយណ៍ ។
ខាងវត្ថុបុរាណវត្ថុវិទ្យាបានឲ្យដឹងថានៅពេលដែលវរជនកំពុងតែបញ្ចូលការប្រតិបត្តិព្រាហ្មណ៍សាសនាក្នុងការដឹងនាំប្រទេសខ្មែរ អ្នកស្រុកភូមិក៏កំពុងបញ្ចូលករណីខ្លះរបស់ពុទ្ធសាសនាទាំងលទ្ធិមហាយាននិងហីនយានចូលទៅក្នុងជំនឿនិងទំនៀមទម្លាប់ដើម។ លុះត្រាតែបន្ទាប់ពីសម័យអង្គរ(សតវត្សតី១៣-១៤) ដែល លទ្ធិមហាយានបានក្លាយទៅជាសាសនាចំបងក្នុងប្រទេសខ្មែរ។ សាសនាព្រះពុទ្ធដែលកំពុងតែប្រតិបត្តិក្នុងប្រទេសកម្ពុជានិងសហរដ្ឋសព្វថ្ងៃនេះហៅថា សាសនា«លាយគ្នា» មានន័យថាផ្នែកនៃសាសនាប្រជាប្រិយខ្មែរពីដើម និងសាសនាព្រាហ្មណ៍ បានលាយចូលគ្នាជាក្នុងការប្រតិបត្តិសាសនាព្រះពុទ្ធ។
|
|
ក្នុងខ្មែរសម័យថ្មី ពុទ្ធសាសនាបានបញ្ចូលក្នុងសកម្មភាពរាល់ថ្ងៃរបស់មនុស្សម្នាក់ៗ ហើយជីវិតរបស់អ្នកស្រុកក៏បាន «គ្រប់គ្រងពីកើតរហូតដល់ស្លាប់ដោយវត្តរបស់ព្រះសង្ឃ»។"[ii] គ្រប់ស្រុកដែលមានលទ្ធភាពធ្វើវត្ត មានយ៉ាងហោចណាស់វត្តព្រះសង្ឃមួយ។ នៅតាមជនបទមុខឆ្នាំ១៩៧៥ គេនិយមឲ្យក្មេងប្រុសគ្រប់រូបទៅនៅក្នុងវត្តយ៉ាងហោចណាស់ក៏មួយឆ្នាំដែរ ធ្វើជាព្រះសង្ឃរៀនអំពីព្រះពុទ្ធដែលហៅថា«ធម៌»ជាភាសាបាលី ដែលជាភាសារបស់ព្រះពុទ្ធលទ្ធិមហាយាន។ នេះគឺជារបៀបដែលក្មេងប្រុសក្លាយជាពេញវ័យ។ វត្តបំរើមិនត្រឹមតែជាកន្លែងសំរាប់គោរពបូជាទេ តែជាកន្លែងរៀនសូត្ររបស់អ្នកស្រុកដែរ (ជាទូទៅសំរាប់តែមនុស្សប្រុសប៉ុណ្ណោះ) ហើយជាកន្លែងដែលអ្នកស្រុកមកលេងកំសាន្តជាក្រុមពីដើមឆ្នាំរហូតដល់ចុងឆ្នាំ។ វប្បធម៌ សង្គមធម៌ និងតម្លៃរបស់បុគ្គលនៃព្រះពុទ្ធសាសនាសំរាប់មនុស្សភាគច្រើនមុនឆ្នាំ១៩៧៥ អាចរាប់បញ្ចូលបានក្នុងការនិយាយរឿយៗថា «ដើម្បីជាខ្មែរគឺត្រូវតែជាអ្នកកាន់ពុទ្ធសាសនា» ជាការនិយាយដែលបង្ហាញពីតម្លៃយ៉ាងទូលំទូលាយរបស់គ្រួសារ សង្គម និងជីវិតទៅជាតិក្រោយដែលនាំផ្លូវក្នុងសកម្មភាពរាល់ថ្ងៃ។
|
|
ការបង្កើតវត្តខ្មែរនៅឡងប៊ិចជាឥទ្ធិពលដ៏ខ្លាំងមួយចំពោះផ្លូវអារម្មណ៍និងផ្លូវចិត្តរបស់ពុទ្ធសាសនិកជនខ្មែរ ជាពិសេសអ្នកដែលបានរស់ក្នុងសម័យប៉ុល ពត។ ក្នុងឆ្នាំ១៩៧៩ ព្រះតេជគុណ គង់ ឈាន ដែលបានរៀននៅប្រទេសឥណ្ឌានៅពេលដែលប្រទេសខ្មែរធ្លាក់ក្នុងសម័យខ្មែរក្រហម ត្រូវបានធានាមករស់នៅសហរដ្ឋ ដោយសមាជិករបស់សហគមន៍ខ្មែរ ហើយក៏បានបង្កើតវត្តតូចមួយ ក្នុងផ្ទះនៅជិតទីក្រុង Hawaiian Gardens។ វត្តព្រះពុទ្ធសាសនាដំបូងគេបង្អោះ នៅទីក្រុងឡងប៊ិចគឺ វត្តវិបស្សនារាម ដែលបានកសាងនៅលើ ផ្លូវTwentieth Street ក្នុងឆ្នាំ១៩៨៥។ សព្វថ្ងៃមានវត្តខ្មែរជាង១០វត្ត ដែលមានទំហំខុសៗគ្នា ដែលបំពេញតម្រូវការរបស់ប្រជាជនតាមមជ្ឈដ្ឋានផ្សេងៗក្នុងទីក្រុងឡងប៊ិច។ |
|
វគ្គនេះ បង្ហាញពីប្រវត្តិរបស់ការបង្កើតឡើងវិញនូវការប្រតិបត្តិពុទ្ធសាសនាខ្មែរនៅឡងប៊ិច និងមានរូបថតនៃវត្តផ្សេងៗ និងការប្រារព្ធធ្វើពិធីបុណ្យរាល់ឆ្នាំនិងសកម្មភាពផ្សេងៗ។ យើងមិនបង្ហាញជូនគ្រប់វត្តទាំងអស់នៅឡងប៊ិចទេ ហើយនឹងមានអត្ថបទដាក់បន្ថែមនៅពេលក្រោយ។ ការឲ្យយោបល់សំរាប់អត្ថបទអានបន្ថែមមានជូននៅចុងវគ្គនិមួយៗ។ យើងខ្ញុំអញ្ជើញអ្នកទាំងអស់គ្នាដែលចង់បរិច្ចាគឯកសារ សៀវភៅ វីដេអូ ឬរូបថតមកដល់ប័ណ្ណសារ ឬបណ្ដាញទំព័រខែមឆែភនៅសង្គមប្រវត្តិសាស្ត្រទីក្រុងឡងប៊ិច តាមទូរស័ព្ទ ៥៦២-៤២៤-២២២០ ឬសារអេឡិចត្រូនិក |
រូបថតវិចិត្រសាល
|
||
|
|
|
[i] Coe, Michael (2005) Angkor and the Khmer Civilization. New York: Thames & Hudson.
[ii] Chhang, Song (1995) Buddhism Under Pol Pot.
អត្ថបទអានបន្ថែម
Douglas, Tom (2004) Crossing the Lotus: Race, Religion and Rationality among Cambodian Immigrants in Long Beach and Seattle.
Harris, Ian (2005) Cambodian Buddhism. Honolulu: University of Hawai'i Press.
Kong, Chhean ((2003) On Buddhism and Psychotherapy. IN Not Just Victims: Conversations with Cambodian Community Leaders in the United States. Sucheng Chan, Editor. Chicago: University of Illinois Press.
Mortland, Carol (1994) Khmer Buddhists in the United States: Ultimate Questions. IN Cambodian Culture since 1975: Homeland and Exile. May Ebihara, Carol Mortland, and Judy Ledgerwood, Editors. Ithaca, NY: Cornell University Press.
Ong, Aihwa (2003) Buddha is Hiding: Refugee, Citizenship, the New America. Berkeley: University of California Press.
Yamada, Teri (2004) The Spirit Cult of Khleang Moeung in Long Beach, California. IN History, Buddhism, and New Religious movements in Cambodia. John Marston and Elizabeth Guthrie, Editors. Honolulu: University of Hawai'i Press.