សាសនាអិស្លាម មិនសូវគិតថាទាក់ទងនិងប្រទេសខ្មែរទេ ប៉ុន្តែមានប្រវត្តិដ៏វែងនិងសំខាន់ក្នុងសាសនា។ សាសនអិស្លាមប្រហែលជាសាសនាដំបូងដែលបានទៅដល់ទ្វីបអាស៊ីភាគអគ្នេយ៍ដោយអ្នកជំនួញជាតិអារ៉ាប់នៅពីសតវត្សទី៧។ ក្នុងប្រទេសខ្មែរ សាសនានេះបានទាក់ទងនិងក្រុមអិស្លាមពីរក្រុមតូច មានក្រុមម៉ាឡាយូ ដែលបានមកនៅជាឈ្មួញ និងក្រុមចាមដែលបានភៀសខ្លួនពីការរាតត្បាតរបស់វៀតណាមមកខាងត្បូង។
ទោះបីជាសាសនានេះ មិនមែនជាសាសនាចំបង នៅប្រទេសខ្មែរក៏ដោយ សាសនានេះមិនមែនគ្មានអនុភាពនោះទេ។ សាសនាម៉ាឡាយូអិស្លាមមានចំនួនច្រើនក្នុងជំនួញជើងទឹកទូទាំងភូមិភាគក្នុងសតវត្សទី១៥និងទី១៦ និងក្រុមទាំងពីរនេះ ម៉ាឡាយូនិងចាមបានទទួលនៅឥទ្ធិពលសេដ្ឋកិច្ចនិងនយោបាយក្នុងតុលាការខ្មែរក្នុងកណ្ដាលសតវត្សទី១៧។ អនុភាពរបស់ក្រុមទាំងនេះបានឡើងខ្ពស់រហូតដល់ទាក់ទាញស្ដេចខ្មែរ នាមព្រះរាមាធិបតី ទី១ ឲ្យចូលសាសនាអិស្លាមនៅទសវត្សឆ្នាំ១៩៦០។ ទ្រង់ជាស្តេចខ្មែរមួយគត់ដែលបានប្ដូរទៅកាន់សាសនាអិស្លាម។
ខ្មែរអិស្លាមតិចណាស់នៅឡងប៊ិច។ មានក្រុមធំជាងនេះនៅជិតទីក្រុងសានតាអាណា (Santa Ana)។ ព័ត៌មានបន្ថែមពីសាសនាអិស្លាម នៅឡងប៊ិច និងសានតាអាណា នឹងដាក់ចូលពេលក្រោយទៀត។ យើងខ្ញុំអញ្ជើញអ្នកទាំងអស់គ្នាដែលចង់បរិច្ចាគឯកសារ សៀវភៅ វីដេអូ ឬរូបថតមកដល់ប័ណ្ណសារ ឬបណ្ដាញទំព័រខែមឆែភនៅសង្គមប្រវត្តិសាស្ត្រទីក្រុងឡងប៊ិច តាមទូរស័ព្ទ ៥៦២-៤២៤-២២២០ ឬសារអេឡិចត្រូនិក
អត្ថបទអានបន្ថែម
Kersten, Carool (2006) Cambodia's Muslim King: Khmer and Dutch Sources on the Conversion of Reameathipadei I, 1642-1658. Journal of Southeast Asian Studies 37(1):1-22.
Chandler (1992) A History of Cambodia. Boulder, Colorado: Westview Press.
Vickery, Michael (1977) Cambodia after Angkor, the Chronicular Evidence for the Fourteenth to Sixteenth Centures. UMI.