ភ្លេងនិងចម្រៀង ជាសារសំខាន់មួយនៃជីវិតនៅប្រទេសកម្ពុជានិងរួមបញ្ចូលក្នុងឆាកជីវិតរបស់បុគ្គលមួយៗ តាំងពីពេលកើត ទៅដល់ពេលពេញវ័យ ដល់ពេលអាពាហ៍ពិពាហ៍ និងដល់ពេលមរណ។ ដូចជាបានរៀបរាប់ក្នុងកម្មវិធីពីពេលបើកសម្ភូតិមជ្ឈមណ្ឌលវិជ្ជាជីវៈនៃសហគមន៍ខ្មែរនៅឆ្នាំ១៩៨៨ «…ភ្លេងជាព្រលឹងខ្មែរ។ វានៅជាមួយក្នុងពេលសប្បាយនិងពេលទុក្ខព្រួយ។ វាជាការសម្ដែងរបស់បុគ្គល របស់មនុស្ស និងរបស់ភាពជាខ្មែរ»។
ការបង្កើតឡើងវិញនៃទំនៀមទម្លាប់ភ្លេងខ្មែរនៅឡងប៊ិចមានការពិបាកណាស់។ ពេលដំបូង ប្រដាប់ប្រដាភ្លេងមិនមាននៅឡើយទេ ហើយមានតែអ្នកចេះតិចណាស់ដែលដឹងអំពីបែបបទភ្លេងផ្សេងៗនិងប្រដាប់ប្រដាទាំងនោះ។ អ្នកដែលមានចំណេះដឹងបានបង្រៀនអ្នកដ៏ទៃទៀត ហើយដន្ត្រីខ្មែរពីរបីក្រុមក៏បានបង្កើតឡើង ដើម្បីសម្ដែងក្នុងវិធីសំខាន់នានា ដូចជាក្នុងពិធីចូលឆ្នាំនិងពិធីអាពាហ៍ពិពាហ៍។ ពេលដែលអាចធ្វើទៅបាន ក្រុមតន្ត្រីមកលេងអមរបាំ ប៉ុន្តែដោយសារមានអ្នកលេងភ្លេងតិចពេកនៅឡងប៊ិច របាំតែងតែលេងដោយប្រើភ្លេងដែលបានអាត់ទុក។.
|
|
ទោះបីជាមានអ្នកជំនាញខាងភ្លេងបុរាណចំនួនតិចនៅឡងប៊ិចក៏ដោយ មានលេងភ្លេងសម័យជាច្រើនដូចជាក្ដារចុចkeyboard ហ្គីតា និងស្គរ។ រ៉ក់អែនរោល (rock and roll) មានប្រជាប្រិយភាពនៅប្រទេសកម្ពុជាពីឆ្នាំ១៩៦០ទៅ៧០ ហើយការបង្កើតក្រុមតន្ត្រីមកប្រគំ គឺជាផ្នែកមួយនៃសកម្មភាពវប្បធម៌ខ្មែរនៅឡងប៊ិច តាំងពីពេលនិស្សិតមកដល់ដំបូង។ វគ្គនេះបង្ហាញត្រួសៗពីតន្ត្រីគ្រប់បែបយ៉ាងពីបុរាណទៅបែបថ្មីដែលបានបង្កើតដោយខ្មែរជំនាន់ក្រោយ។
|
អត្ថបទបន្ថែម
Catlin, Amy (1992) Khmer Classical Dance Songbook. Van Nuys, CA: Apsara Media for Intercultural Education.
Kays, John (2000) The Music of Chinary Ung: a synthesis of Asian aesthetics and western technique. Thesis, Ph.D.: University of Kentucky.
San, Sam-Ang (1988) The Pin Peat Ensemble: Its History, Music, and Context. Thesis, Ph.D.:Wesleyan University.
Sam, Sam-Ang (1991) Silent Temples, Songful Hearts: Traditional Music of Cambodia. Danbury, CT: World Music Press.