Seleccioni el seu idioma

HSLB building

ប្រវត្តិសាស្ត្រ​និង​ឯកសារ​នៃ​សហគមន៍​ខ្មែរ (ខែមឆែភ) ជា​សហការ​រវៀង​សកលវិទ្យាល័យ​រដ្ឋ​កាលីហ្វ័រនីញ៉ា​ ដូម៉ិងហ្គិសហៀល សកលវិទ្យាល័យ​រដ្ឋ​កាលីហ្វ័រនីញ៉ា ឡងប៊ិច និង​សង្គម​ប្រវត្តិសាស្ត្រ​ទីក្រុង​ឡងប៊ិច។ អ្នក​បង្កើត​ទាំងពីរ លោកស្រី​នរវិទូ ឃៀរិន ឃ្វិនទិលីយ៉ានី និង ស៊ូសាន នីដហែម ជាអ្នក​ស្រាវជ្រាវ​ផ្នែក​នរវង្សវិទ្យា និង​ភាសាវិទ្យា​នៅ​ទីក្រុង​ឡងប៊ិច​តាំងពី​ឆ្នាំ ១៩៨៨ ។

 

ខែមឆែភ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ ២០០៨ តាម​គម្រោងការ៖

  • ធ្វើឲ្យ​​ប្រាកដ​ជា​មាន​ការ​កត់ត្រា​និង​រក្សាទុក​នៃ​ប្រវត្តិ​ខ្មែរ​នៅ​ទីក្រុង​ឡងប៊ិច​
  • បង្កើត​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ជា​របៀប​សហគមន៍​ដែល​បណ្ដាជន​ក្នុង​សង្គម​ អ្នក​សិក្សា​ និង​អ្នក​ស្រាវជ្រាវ​អាច​ប្រើប្រាស់​បាន
  • ផ្ដល់​ឲ្យ​សិស្ស​នូវ​ឱកាស​ក្នុង​ការសិក្សា តាម​ទីតាំង​ការ​ស្រាវជ្រាវ​ក្នុង​សហគមន៍


ទំព័រ​ខែមឆែភ បង្ហាញ​ពី​នរវង្សវិទ្យា​តាម​ផ្នែក​អេឡិចត្រូនិក (រឿងរ៉ាវ​ការ​រស់នៅ) នៃ​សហគមន៍​ទីក្រុង​ឡងប៊ិច តាម​រូបភាព ការ​រៀបរាប់ និង​វីដេអូ​កត់ត្រា​ខ្លីៗ។​ បណ្ដាញ ខែមឆែភ ផ្ដល់​ផង​ដែរ​នូវ​ព័ត៌មាន​អំពី​ឯកសារ​ដែល​បាន​រក្សាទុក​ជា​សម្ភារៈ ​នៅក្នុង​សង្គម​ប្រវត្តិសាស្ត្រ​ទីក្រុង​ឡងប៊ិច។


 

HSLB_logo_240

csulbsmall

CSUDH_Logo

 
     

ការ​គាំទ្រ


គម្រោង​នេះ​កើតឡើង​មួយ​ផ្នែក​ ដោយ​មាន​អាហារូបករណ៍​ពី៖ ​

សហគមន៍​មូលនិធិ ​ទីក្រុង​ឡងប៊ិមាន​កម្មវិធី​យុទ្ធសាស្ត្រ​បង្កើត​អាហារូបករណ៍​ដោយ​គោលដៅ​ទំនុកបំរុង​តម្រូវការ​ថ្មី​និង​ទើប​កើត​ឡើង​ក្នុង​ទីក្រុងឡងប៊ិច។ ជំនួយ​ដ៏​សប្បុរស​នេះ​បាន​ធ្វើ​ឱ្យមាន​រឿង​របស់​ខ្មែរ​ក្លាយ​ទៅជា​ចំណែក​នៃ​ប្រវត្តិសាស្រ្ដ​របស់​ទីក្រុង​ឡងប៊ិច​ល្អសំបើម​ហើយ​ប្លែកៗ។

 

សភា​រដ្ឋ​កាលីហ្វ័រនីញ៉ា​សំរាប់​មនុស្សជាតិ​ ក្នុង​ការ​ចូលរួម​ជាមួយ​នឹង មូលនិធិ​ស្កឺបល តាមការរួបរួមគាំទ្រ​នៃ​គម្រោង​ជាឯកសារ​នៃ​រដ​កាលីហ្វ័រនីញ៉ា និង​កម្មវិធី​នៃ​រដ្ឋ​កាលីហ្វ័រនីញ៉ា​បុព្វបយោគ​។ សភា​គឺ​ជា​សមាគមន៍​ឯករាជ​ដែល​មិន​រក​កម្រៃ​និង​មាន​ការទាក់ទង​ជា​មួយ​រដ្ឋ​របស់​ស្ថាបន័​ជាតិ​នៃ​មនុស្សធម៌ ​​(National Endowment for the Humanities)។ ចំពោះ​ព័ត៌មាន​បន្ថែម​នៃ​សភា​និង​កម្មវិធី​នៃ​រដ្ឋ​កាលីហ្វ័រនីញ៉ា​​បុព្វបយោគ​ចូរ​មើល www.californiastories.org​។

 

lbf_logo_small

 

CCH_240

 
 

ចាងហ្វាង​គំរោង

  • Susan Needham, CSU Dominguez Hills
  • Karen Quintiliani, CSU Long Beach

អ្នក​កាន់ការ​គំរោង

  • Julie Bartolotto, Executive Director, Historical Society of LB
  • Letticia Montoya, Project Assistant
  • Prumsodun Ok, Videographer
  • Joseph Bolinger, Videographer, Graduate Assistant, Anthropology, CSULB
  • Phylypo Tum, Web Designer
  • Virak Seng, Web Designer & Programmer
  • Brian Delas Armas, Graduate Assistant, Anthropology, CSULB
  • Adam Neilson, Graduate Assistant, Anthropology, CSULB
  • Katie Nicole Stahl, Student Assistant, Anthropology, CSUDH