នៅក្នុងសង្គមប្រវត្តិសាស្ត្រទីក្រុងឡងប៊ិច ប័ណ្ណសារខែមឆែភមានរូបថតច្រើនជាង២០០០សន្លឹក និងមានឯកសារជិត១៤០០ក្បាល ជាកាសែតអង់គ្លេសនិងកាសែតខ្មែរ ឯកសារផ្សេងៗ ឯកសារនិពន្ធមិនទាន់បោះពុម្ព និងសេចក្ដីរាយការណ៍ពីអ្នកស្រាវជ្រាវ ប្រជាជននៅក្នុងសហគមន៍ និងសមាគមដែលដឹងនាំដោយខ្មែរដើម្បីបម្រើប្រជាជនខ្មែរ។ ប័ណ្ណសារនឹងមានឲ្យប្រើជាសាធារណនៅឆ្នាំ២០១១។
រូបថត
- សហគមន៍ខ្មែរពីឆ្នាំ១៩៦០ទៅបច្ចុប្បន្ន៖ ការប្រមូលផ្ដុំមួយផ្នែកធំមានរូបថតប្រមាណ២០០០សន្លឹកដែលមានទាក់ទងជាមួយកម្មវិធីរបស់សហគមន៍ ការទាក់ទងនឹងនយោបាយ និងចលនានាៗ សាសនាព្រះពុទ្ធ សាសនាគ្រីស្ទាន កីឡា ល្ខោននិងការសម្ដែងសិល្បៈ ការប្រឡងបវរកញ្ញា ពាណិជ្ជកម្ម ការធ្វើទស្សនកិច្ចរបស់អ្នកមានកិត្តិយសនិងអ្នកល្បីល្បាញ ការសិក្សាក្នុងស្រុក និងជីវិតរស់នៅរាល់ថ្ងៃក្នុងសហគមន៍។ រូបថតទាំងនេះបានមកពីអំណោយរបស់សប្បុរសជនពីសហគមន៍ និងមានការថតដោយអ្នកស្រីនីដហែម និងអ្នកស្រីខ្វិនទីលីយានី ក្នុងរយៈពេល២០ឆ្នាំមកនេះ។
- ជនជម្លៀសខ្លួនខ្មែរ ក្នុងជំរុំផិនដុលថុនក្នុងឆ្នាំ១៩៧៥៖ មានរូបថតពីការរាយការណ៍តាមផ្លូវការ ពីជំរុំផិនដុលថុន និងមានប្រមាណ៧០សន្លឹកដែលបានបរិច្ចាគដោយលោកក្រេង ដេវិដ ។
- ជំរុំភៀសខ្លួនខ្មែរនៅអារិនីញ្ញាប្រាថេត ប្រទេសថៃ៖ ប្រហែល៨០សន្លឹកដែលបានបរិច្ចាគដោយលោក ក្រង ដេវិដ ផងដែរ ដែលកត់ត្រាអំពីសកម្មភាពក្នុងជំរុំភៀសខ្លួនខ្មែរនៅក្នុងប្រទេសថៃក្នុងឆ្នាំ១៩៧៥។
- រូបថតពិបាករកពីប្រទេសខ្មែរមុនឆ្នាំ១៩៧០៖ មានប្រហែល៦០សន្លឹកពីប្រទេសកម្ពុជាមុនឆ្នាំ១៩៧០។ រូបថតមកពីអំឡុងពេលនេះគឺពិបាករកណាស់។ មិនដូចក្រុមកុម្មុយនិស្តដ៏ទៃទៀតក្នុងអំឡុងពេលនេះដែរ ដែលព្យាយាមធ្វើការអប់រំឡើងវិញដល់វរជនរបស់ប្រទេសគេ ខ្មែរក្រហមបានរកឃើញថាវាមានការសក្ដិសិទ្ធិ បើគ្រាន់តែសម្លាប់អ្នកចេះទាំងអស់នោះ។ អ្នកណាដែលត្រូវបានគេចាប់ ដោយមានភស្តុតាងជាអ្នកសិក្សា ដូចជាវ៉ែនតា សៀវភៅ ឬឯកសារផ្សេងៗនឹងត្រូវបានគេយកទៅសម្លាប់។ មនុស្សភាគច្រើនយកឯកសាររបស់ពួកគេទៅកំទេចចោលដែលមានរួមបញ្ចូលទាំងរូបថតផងដែរ។ ទោះជាយ៉ាងណា មានមនុស្សតិចតួចដែលសុខចិត្តយកជីវិតទៅប្ដូរដោយបន្សល់នូវរូបថតរបស់ពួកគេ ដោយលាក់តាមជាយសំពត់ ឬតាមកន្ទបកូនង៉ា។ រូបថតទាំងនេះធ្វើឲ្យដក់ក្នុងចិត្ត ហើយក៏ជាភស្តុតាងដែលបង្ហាញអំពីសារសំខាន់របស់រូបថតដល់មនុស្ស ក្នុងកាលៈទេសៈគួរឲ្យរន្ធត់ ។
|
ឯកសារ
- ឯកសារនិងសេចក្ដីរាយការណ៍ទាក់ទងនឹង«ប្រតិបត្តិការការទើបមកដល់» ក្នុងជំរុំ ផិនដុលថុន ឆ្នាំ១៩៧៥៖ ទាំងនេះគឺជាសេចក្ដីរាយការណ៍ជាផ្លូវការទាក់ទងនឹងការជម្លៀសប្រជាជនខ្មែរនៅខែឧសភាឆ្នាំ១៩៧៥។ មានរាប់បញ្ចូលទាំងការរៀបចំជាលំដាប់ អត្ថបទពីកាសែត បញ្ជាពីទាហានដែលត្រូវបានគេបញ្ចេញជាសាធារណ: និងរបាយការណ៍ចុងក្រោយ។
- ឯកសារទាក់ទងនឹងសហគមន៍ដែលបានសរសេរចាប់ពីឆ្នាំ១៩៧៥៖ ការប្រមូលផ្ដុំមួយផ្នែកធំមានឯកសារប្រហែល៥៥០ និងរបាយការណ៍មាន៤០ដែលនាំសរសេរដោយខ្មែរ និងសមាគមដែលបម្រើជនជាតិខ្មែរទាក់តងនឹងសិល្ប:ខ្មែរ ពាណិជ្ជកម្ម ប្រជាសាស្ត្រ ព្រឹត្តិការណ៍ ស្ថាប័ននៃសាសនា និងសកម្មភាពទាក់ទងនឹងកីឡា ។ យើងក៏មានកម្មវិធីជាដំបូងនិងសម្ភារៈនៃការសិក្សា ដែលបានផលិតដោយក្រសួងអប់រំសង្កាត់ឡងប៊ិចដើម្បីបម្រើតម្រូវការរបស់ប្រជាជនថ្វីនេះ។
- កាសែតជាភាសាខ្មែរចំនួន៨០ ដែលបានសរសេរពីឆ្នាំ១៩៨០៖ ប្រជាជនខ្មែរនៅឡងប៊ិច បានបោះពុម្ពព្រឹត្តិបត្រនិងកាសែតជាភាសាខ្មែរតាំងពីមកដល់សហរដ្ឋជាដំបូង។ ខែមឆែភមានជាតំណាងព្រាវៗខ្លះ។
- កាសែតជាភាសាអង់គ្លេសចំនួន៦០០ ដែលបានសរសេរពីឆ្នាំ១៩៥៧៖ អត្ថបទទាំងនេះមកពីព្រឹត្តិបត្រនិងកាសែតក្នុងស្រុក តាមតំបន់ ក្នុងប្រទេស និងពីអន្តរ:ជាតិ។ ប្រធានបទទាក់ទងនឹងប្រជាជនខ្មែរនិងជនជាតិអាស៊ីភាគអាគ្នេយ៍ទូរទាំងសហរដ្ឋ ប៉ុន្តែខ្មែរនៅតំបន់ឡុសអង់ជីលេសនិងអរែងខោនធីជាចម្បង។
|