![]() |
ឡងប៊ិច កាលីហ្វ័រនីញ៉ា ជាកន្លែងរស់នៅមួយដែលមានប្រជាជនខ្មែរច្រើនជាងគេក្រៅពីទ្វីបអាស៊ីភាគអាគ្នេយ៍។
ហេតុអ្វីឡងប៊ិច...
|
ការទាក់ទងរបស់ខ្មែរនិងទីក្រុងឡងប៊ិចបានចាប់ផ្ដើមនៅដើមឆ្នាំ១៩៦០ នៅពេលដែលនិស្សិតខ្មែរបានមករៀននៅសាកលវិទ្យាល័យរដ្ឋកាលីហ្វ័រនីញ៉ាទីក្រុងឡងប៊ិចតាមរយ:កម្មវិធីដែលបានផ្ដល់ជំនួយដោយ USAID (សូមមើល «ហេតុអ្វីឡងប៊ិច?»…) សហគមន៍នៃគ្រួសារនិងពាណិជ្ជកម្មមិនបានចាប់ផ្ដើមកកើតនៅឡើយទេ រហូតដល់ឆ្នាំ១៩៧៥នៅពេលដែលជនភៀសខ្លួនខ្មែរដំបូងបានមកដល់រដ្ឋកាលីហ្វ័រនីញ៉ាបន្ទាប់ពីប្រទេសខ្មែរបានធ្លាក់ក្នុងរបបខ្មែរក្រហម។ បន្ទាប់ពីពេលនោះមក ឡងប៊ិចមានអនុភាពយ៉ាងចម្បងទៅលើសហគមន៍ខ្មែរទូរទាំងសហរដ្ឋនិងនៅទីផ្សេងៗទៀតដែលខ្មែរបានខ្ចាត់ខ្ចាយមកដល់។ នេះគឺជាកន្លែងដែលសាសនា និងចលនានយោបាយ ក្រុមតន្ត្រី អ្នករាំរបាំ អក្សរសាស្ត្រ ម្ហូបអាហារ គ្រឿងតម្បាញ និងសំលៀកបំពាក់ ដែលមិនត្រឹមតែបានបង្កើត ថែមទាំងចំរើនក្នុងខណៈខ្លះៗទៀត។
នៅពេលដែលយួនឈ្លានពានទឹកដីខ្មែរនៅឆ្នាំ១៩៧៩ ជនភៀសខ្លួនខ្មែរនៅគ្រប់ទិសទីក្នុងពិភពលោកមានការភ័យខ្លាចដែលប្រទេសនិងវប្បធម៌ខ្លួននឹងបានបាត់បង់ទៅជារហូត។ វគ្គនេះនៃបណ្ដាញទំព័រ បង្ហាញនូវការឃើញមួយភ្លែតនៃទ្រង់ទ្រាយ របស់វប្បធម៌ខ្មែរនៅឡងប៊ិច។ ប្រធានបទច្រើនទៀតដូចជាភាសា ម្ហូបអាហារ និងពិធីបុណ្យ នឹងដាក់បញ្ចូលបន្ថែមក្នុងបណ្ដាញទំព័រនេះនៅពេលខាងមុខទៀត។
ការណែនាំឯកសារសំរាប់អាន នៅគ្រប់ចុងប្រធានបទនឹងមានព័ត៌មានបន្ថែមដល់ប្រវត្តិសាស្ត្រនៃការប្រព្រឹត្តទាំងនេះ។ យើងខ្ញុំអញ្ជើញអ្នកទាំងអស់គ្នាដែលចង់បរិច្ចាគឯកសារ សៀវភៅ វីឌីអូ ឬរូបថតមកដល់ប័ណ្ណសារ ឬបណ្ដាញទំព័រខែមឆែបនៅសង្គមប្រវត្តិសាស្ត្រទីក្រុងឡងប៊ិច តាមទូរស័ព្ទ ៥៦២-៤២៤-២២២០ ឬសារអេឡិចត្រូនិក |