Sophiline Cheam Shapiro (ឆ្វេង)
|
របាំជាលក្ខណៈពិសេសមួយរបស់វប្បធម៌ខ្មែរ ទាំងជាសកម្មភាពកំសាន្ត និងជាសញ្ញារបស់វប្បធម៌ ប្រវត្តិសាស្ត្រ និងប្រជាជាតិ ។ ជនជាតិខ្មែរមានដានលំនាំរបាំតាំងពីមុនសម័យអង្គរ (សតវត្សទី៩-១៤) មកម្ល៉េះ ហើយតែងតែនិយាយពីរបាំថាជា «ព្រលឹង» នៃប្រជាជន។[i] យោងទៅតាមសិលាចារឹក ពីសតវត្សទី១២ មាតារបស់ប្រជាជនខ្មែរ គឺឈ្មោះមេរា ដែលជាអប្សរា (ស្រីសួគ៌)។[ii] របៀបរាំជាច្រើន មានរួមបញ្ចូលទាំងការរាំកម្សាន្តជាក្រុម របាំប្រពៃណីតាមតំបន់ និងរបាំបុរាណនិងការរាំក្នុងល្ខោន ដែលលេងពីរឿងព្រេងបុរាណ។
ការបង្កើតរបាំនិងភ្លេងសំរាប់អមនៅឡងប៊ិច គឺពោរពេញដោយឧបសគ្គ។ ពីមុនមានអ្នកចេះចំនួនតិចណាស់ ដែលមានជំនាញខាងរាំនិងអាចបង្រៀនអ្នកផ្សេងៗទៀតបាន។ ឧបសគ្គដែលពិបាកស្មើគ្នានោះ គឺគ្រឿងតុបតែងនិងសំលៀកបំពាក់ ដែលជាទេពកោសល្យមួយដោយខ្លួនឯង។ ដោយគ្មានរបស់របរត្រឹមត្រូវ និងមានអ្នកចេះតិចតួចជួយ អ្នកទាំងនោះបង្កើតសំលៀកបំពាក់ គ្រឿងពាក់នៅក្បាល និងរបាំងមុខ ពីការចងចាំ។
|
|
របាំពីរយ៉ាង ដែលតែងតែបានរាំបង្ហាញនៅសាធារណ នៅឡងប៊ិចសព្វថ្ងៃនេះ គឺរបាំបុរាណនិងរបាំប្រជាប្រិយ។ ជាច្រើនឆ្នាំមកនេះ មានក្រុមរបាំមួយចំនួនដែលបានបង្កើតឡើង ដែលមានថ្នាក់បង្រៀនរាំផងដែរ។ សព្វថ្ងៃនវ យ៉ាងតិចណាស់ក៏មានក្រុមរបាំពីក្រុមដែលសម្ដែងជាវិជ្ជាជីវៈ ក្នុងពិធីក្នុងតំបន់។ ថ្មីៗនេះសមាគមវប្បធម៌និងសិល្បខ្មែរបានបង្កើតរបាំត្រុដ និងឆៃយ៉ាំដើម្បីសម្ដែងក្នុងបុណ្យចូលឆ្នាំនៅខែមេសា។
|
តាមរូបភាពនិងវីដេអូ វគ្គនៃទំព័រនេះមានប្រវត្តិខ្លីៗនៃការបង្កើតរបាំខ្មែរដែលមានប្រភេទផ្សេងៗនៅឡងប៊ិច។ យើងខ្ញុំអញ្ជើញអ្នកទាំងអស់គ្នាដែលចង់បរិច្ចាគឯកសារ សៀវភៅ វីដេអូ ឬរូបថត មកដល់ប័ណ្ណសារ ឬបណ្ដាញទំព័រខែមឆែភ នៅសង្គមប្រវត្តិសាស្ត្រទីក្រុងឡងប៊ិច តាមទូរស័ព្ទ ៥៦២-៤២៤-២២២០ ឬ សារអេឡិចត្រូនិក |
រូបថតវិចិត្រសាល |
||
|
[i] Shapiro, Toni (1994) Dance and the Spirit of Cambodia. Ann Arbor, MI: UMI Dissertation Services.
[ii] Phim, Toni Samantha and Ashley Thompson (1999) Dance in Cambodia. New York: Oxford University Press.
អត្ថបទបន្ថែម
Beyond the Apsara: Celebrating Dance in Cambodia (2009) Stephanie Burridge and Fred Frumberg, eds. Routledge India.
Catlin, Amy (1987) Apsara: The Feminine in Cambodian Art. Los Angeles: The Woman's Building.
Cravath, Paul (2008) Earth in Flower: Divine Mystery of the Cambodian Dance Drama. Holmes Beach, FL: DatASIA.
Ghosh, Amitav (1993) Dancing in Cambodia. IN Granta 44, Spring.
Groslier, George (2010) Cambodian Dancers Ancient and Modern. English translation of 1912 French original. Holmes Beach, Florida: DatASIA.
Heywood, Denise (2009) Cambodian Dance: Celebration of the Gods.Bangkok: River Books Press.
Marchal, Sappho (2006) Khmer Costumes & Ornaments: After the Devata of Angkor Wat.Hong Kong: Orchid Press.
Pearson, Colin (2006) Harihara at the Beach: Finding Equilibrium Through Dance in a Cambodian Diaspora Community. M.A. Thesis, University of California Riverside.
Pech, Tum Kravel (1995) Sbek Thom: Khmer Shadow Theater. Ithaca, NY: Cornell University, Southeast Asia Program.
Pich, Tum Kravel (2001) Khmer Dances. Toyota Foundation.
Phim, Toni Samantha and Ashley Thompson (1999) Dance in Cambodia.New York: Oxford University Press.
Sam, Chan Moly, Sam Ath Nguon and Sam-Ang Sam (1998) Khmer Folk Dance. Cambodian Network Council.
Shapiro, Sophiline Cheam (2008) Cambodian Classical Dance and the Individual Artist. IN Dance, Human Rights and Social Justice: Dignity in Motion. Naomi Jackson and Toni Shapiro-Phim, eds. Pages 166-167. Lanham, MD: Scarecrow Press.
Shapiro, Sophiline Cheam (2009) Seasons of Migration. IN Cultural Identities: Tokyo to Bombay. Centre national de la danse.
Shapiro, Sophiline Cheam (1993) Saving Grace. Transpacific, July/August.
Shapiro-Phim, Toni (2008) Mediating Cambodian History, the Sacred, and the Earth. IN Dance, Human Rights and Social Justice: Dignity in Motion. Naomi Jackson and Toni Shapiro-Phim, eds. Pages 304-322. Lanham, MD: Scarecrow Press.
Shapiro, Toni (1994) Dance and the Spirit of Cambodia. Ann Arbor, MI: UMI Dissertation Publishing.
The Royal Ballet of Cambodia (2008) UNESCO, Ministry of Culture and Fine Arts. Site has images and video.