សាសនាព្រះពុទ្ធជាសាសនាចំបងក្នុងចំណោមប្រជាជនខ្មែរ ។ ទោះជាយ៉ាងណាមានខ្មែរមួយចំនួនតូចដែលមកសហរដ្ឋកាន់សាសនាគ្រិស្ដឬអិស្លាម។ | |
ប្រជាជនខ្មែរភាគច្រើនដែលបានមកដល់ឡងប៊ិចរវៀងឆ្នាំ១៩៧៥ រហូតដល់ពាក់កណ្ដាលឆ្នាំ១៩៨០ គឺកាន់សាសនាព្រះពុទ្ធផ្នែកហីនយាន ដែលជាសាខារបស់សាសនាព្រះពុទ្ធដែលមានវត្តមានលើសលប់នៅទ្វីបអាស៊ីភាគអគ្នេយ៍។ ខ្មែរមួយចំនួនតូចកាន់សាសនាគ្រិស្ដឬអិស្លាម ។ សព្វថ្ងៃនេះ ឡងប៊ិចជាលំនៅឋានរបស់វត្តជាច្រើន ដែលមានការខុសប្លែកចំពោះប្រវត្តិរូបរបស់អ្នកចូលរួម និងច្បាប់អនុវត្តរបស់ព្រះសង្ឃដែលមានកំរិតតឹងតែងខុសគ្នា។ ការកើនឡើងរបស់ប្រជាជនខ្មែរដែលអនុវត្តសាសនាគ្រិស្ដ ដែលបណ្ដាលឲ្យព្រះវិហារក្នុងតំបន់មានកម្មវិធីដែលនិយាយភាសាខ្មែរ។ អ្នកកាន់សាសនាអិស្លាមមិនសូវមានច្រើននៅឡងប៊ិចទេ តែមានសមាគមអិស្លាមខ្មែរដែលនៅប្រមាណ២០ម៉ែលខាងកើតឡងប៊ិចនៅក្នុងទីក្រុងសានតាអាណា។
វគ្គនេះ ផ្ដល់នូវប្រវត្តិនិងវប្បធម៌លើសាសនាធំៗដែលមាននៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ១៩៧៥៖ សាសនាព្រះពុទ្ធផ្នែកហីនយាន សាសនាកាតូលិក អិស្លាម និងជំនឿប្រពៃណីនិយម។ ចំណាប់អារម្មណ៍ក្នុងវគ្គនេះ គឺការបង្កើតនៃសាសនាព្រះពុទ្ធខ្មែរ និងជំនឿនិយម និងការកើនឡើងនៃសាសនាគ្រិស្ដ។ មានការប្រមូលផ្ដុំនិងសកម្មភាពសាសនានៅឡងប៊ិចនិងត្រូវបានរៀបរាប់នៅទីនេះ។ យើងនឹងបន្ថែមក្នុងវគ្គនេះនៅថ្ងៃក្រោយទៀត។
ការឲ្យយោបល់សំរាប់អត្ថបទអានបន្ថែម មានជូននៅចុងវគ្គនិមួយៗ ។ យើងខ្ញុំអញ្ជើញ អ្នកទាំងអស់គ្នា ដែលចង់បរិច្ចាគ ឯកសារ សៀវភៅ វីដេអូ ឬរូបថតមកដល់ប័ណ្ណសារ ឬបណ្ដាញទំព័រខែមឆែភនៅសង្គមប្រវត្តិសាស្ត្រទីក្រុងឡងប៊ិច តាមទូរស័ព្ទ ៥៦២-៤២៤-២២២០ ឬសារអេឡិចត្រូនិក |