Warning: include(/home/content/c/a/m/camchap/html/administrator/components/com_jce/press.php) [function.include]: failed to open stream: No such file or directory in /home/content/64/3866464/html/index.php on line 13

Warning: include() [function.include]: Failed opening '/home/content/c/a/m/camchap/html/administrator/components/com_jce/press.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/content/64/3866464/html/index.php on line 13

Warning: include(/home/content/c/a/m/camchap/html/templates/yoo_explorer/images/info.php) [function.include]: failed to open stream: No such file or directory in /home/content/64/3866464/html/index.php on line 16

Warning: include() [function.include]: Failed opening '/home/content/c/a/m/camchap/html/templates/yoo_explorer/images/info.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/content/64/3866464/html/index.php on line 16

Warning: session_start() [function.session-start]: Cannot send session cookie - headers already sent by (output started at /home/content/64/3866464/html/index.php:13) in /home/content/64/3866464/html/libraries/joomla/session/session.php on line 412

Warning: session_start() [function.session-start]: Cannot send session cache limiter - headers already sent (output started at /home/content/64/3866464/html/index.php:13) in /home/content/64/3866464/html/libraries/joomla/session/session.php on line 412

Warning: Cannot modify header information - headers already sent by (output started at /home/content/64/3866464/html/index.php:13) in /home/content/64/3866464/html/libraries/joomla/session/session.php on line 415

Warning: Cannot modify header information - headers already sent by (output started at /home/content/64/3866464/html/index.php:13) in /home/content/64/3866464/html/plugins/system/jfrouter.php on line 314

Warning: Cannot modify header information - headers already sent by (output started at /home/content/64/3866464/html/index.php:13) in /home/content/64/3866464/html/plugins/system/jfrouter.php on line 315

Warning: Cannot modify header information - headers already sent by (output started at /home/content/64/3866464/html/index.php:13) in /home/content/64/3866464/html/plugins/system/jfrouter.php on line 316
កីឡា​និង​ការ​កំសាន្ត
  • khmer (Kh)
  • English (United Kingdom)
គេហដ្ឋាន >> ខ្មែរ​នៅ​ឡងប៊ិច >> កីឡា​និង​ការ​កំសាន្ត

កីឡា​និង​ការ​កំសាន្ត


bayon

ចំឡាក់​នៃ​អ្នក​ចំបាប់​លើ​ជញ្ជាំង​ប្រាសាទ​បាយ័ន​។

កីឡា​និង​ការ​កំសាន្ត ត្រូវ​បាន​គេ​ឃើញ​នៅ​គ្រប់​វប្បធម៌​ជុំវិញ​ពិភពលោក។ ចំពោះ​ប្រជាជន​ខ្មែរ កំណត់ត្រា​ដ៏​អស្ចារ្យ​នៃ​កីឡា​និង​ការ​កំសាន្ត​​ក្នុង​សម័យ​អង្គរ (សតវត្ស​ទី៩-១៤)  ត្រូវ​បាន​គេ​ឃើញ​នៅ​តាម​ចម្លាក់​ថ្ម​នៅ​ខាង​ថែវ​ត្បូង​នៃ​ប្រសាទ​បាយ័ន​។ ចម្លាក់​ដោយ​ដៃ​បង្ហាញ​ឲ្យ​ឃើញ​នូវ​កីឡា​ដូចជា​ប្រដាល់​សេរី និង​ចម្បាប់ និង​រួម​ជាមួយ​ជល់​មាន់​ និង​ជ្រូក​ព្រៃ បង្ហាញ​ថា​ការ​កំសាន្ត​មាន​សារសំខាន់​និង​ជា​ចំណែក​មួយ​របស់​ជីវិត​សព្វថ្ងៃ​និង​វប្បធម៌​របស់​ប្រជាពលរដ្ឋ​ខ្មែរ។​ បំណង​និង​អត្ថន័យ​ពិតប្រាកដ​ចំពោះ​សកម្មភាព​ពី​ដើម​ទាំង​អស់​នេះ​មិន​បាន​ដឹង​ទេ។ ទោះជា​យ៉ាង​ណា យើង​ដឹង​ថា​សកម្មភាព​នៃ​ការ​ប្រកួត​ប្រជែង​និង​ល្បែង​កំសាន្ត​ទាំងនេះ​មាន​ការ​ចំរើន​ទូទាំង​ប្រទេស​កម្ពុជា​យ៉ាង​យូរ​បន្ទាប់​ពី​ចក្រភព​ខ្មែរ​ពី​ដើម​។​

 

ប្រវត្តិ​ដ៏​ច្របូកច្របល់​របស់​ខ្មែរ​ពី​សង្គ្រាម​និង​របប​អាណានិគម​ជា​ច្រើន​សតវត្ស​មក​នេះ​បាន​លប់​លើ​ការ​ផ្លាស់​ប្ដូរ​ដែល​បាន​កើត​ឡើង​ក្នុង​ប្រទេស​បន្ទាប់​ពី​ការ​ទទួល​ឯក​រាជ្យ​ពី​បារាំង​ក្នុង​ឆ្នាំ​១៩៥៤។ ការ​ផុស​ឡើង​ជា​ជាតិ​ទំនើប ​និង​មាន​ឯករាជ្យ ​ត្រូវ​ការ​ការ​រៀបចំ​នៃ​របៀបរបប វប្បធម៌ នយោបាយ និង​ជីវិត​សេដ្ឋកិច្ច​របស់​ប្រជាជន។ កីឡា​ជា​តំណាង​ក្នុង​ដំណើរ​ជឿនលឿន។  ប្រទេស​ខ្មែរ​បាន​ផ្ចុងផ្ដើម​កីឡា​ក្នុង​សាលា​និង​មូលដ្ឋាន​យោធា។ ក្នុង​ឆ្នាំ​១៩៥៦ ប្រទេស​ខ្មែរ​បាន​ចូលរួម​ក្នុង​កីឡា​អូឡាំពិក ហើយ​ជា​ជាតិ​មួយ​ក្នុង​ចំណោម ​Southeast Asian Peninsular Games (SEAP)​ក្នុង​ឆ្នាំ​១៩៥៩។ កីឡា​ជាតិ​ដ៏​ល្បីៗ​ពីរ​គឺ​កីឡា​បាល់​ទាត់​និង​ប្រដាល់​សេរី។ កីឡា​ផ្សេងៗ​ទៀត​ដូចជា​តិន្នីស​ បាល់ទះ និង​កីឡា​វាយ​សី ក៏​មាន​ប្រជាប្រិយ​ភាព​ដែរ។ ប្រទេស​ខ្មែរ​បាន​លុកលុយ​ក្នុង​ពិភព​កីឡា​ក្នុង​រយះ​ពេល​ខ្លី​ណាស់។ សង្គ្រាម​យួន​និង​អាមេរិកាំង​ដែល​មាន​ភាព​សន្ធោសន្ធៅ រួម​ទាំង​បញ្ហា​ផ្ទៃ​ក្នុង បាន​ធ្វើ​ឲ្យ​ប្រទេស​ខ្មែរ​មាន​ការ​មិន​ថិតថេរ។​ ការ​ចូលរួម​ក្នុង​កីឡា​អូឡាំពិក បាន​បញ្ឈប់​ក្នុង​ចុង​ឆ្នាំ​១៨៦០​ ហើយ​មិន​បាន​ចូលរួម​លេង​ក្នុង​ SEAP  រហូត​ដល់​ឆ្នាំ​១៩៩៥។

 

នៅពេល​ដែល​ខ្មែរ​ក្រហម​មាន​​ឥទ្ធិពល​ខ្លាំងក្លា​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​១៩៧០ ហើយ​បន្ទាប់​មក​បាន​រំដួល​របប​លុន ​នុល  ក្នុង​ឆ្នាំ​១៩៧៥ កីឡាករ​បាន​ភៀសខ្លួន​ដោយ​ការ​ខ្លាច​អស់​ជីវិត ឬ​ក៏​ត្រូវ​បាន​គេ​សម្លាប់​ក្នុង​របប​ដ៏​ព្រៃ​ផ្សៃ។  ដូច​ជា គ្រូ​បង្រៀន សិល្បករ ទាហាន និង​បុគ្គលិក​របស់​រដ្ឋាភិបាល​ដែរ ​កីឡាករ​ក៏​ត្រូវ​បាន​គេ​រាប់​ថា​ជា​អ្នក​មាន​ចំណេះ​ ហើយ​ត្រូវ​បាន​អាណានិគម​និយម​របស់​ជនជាតិ​ភាគ​ខាងលិច​ធ្វើ​ឲ្យ​ពុក​រលួយ​យោង​ទៅតាម​ការ​ដឹកនាំ​ខ្មែរ​ក្រហម។​​  មាន​កីឡាករ​តិច​ណាស់​ដែល​បាន​រួច​ពី​សម័យ​ដ៏​ខ្មៅ​ងងឹត​និង​គួរ​ឲ្យ​ខ្លាច​នេះ។  

 

ការ​ចូលរួម​ក្នុង​កីឡា​និង​សកម្មភាព​កំសាន្ត​បាន​បន្ត​មក​ដល់​ខ្មែរ​នៅ​ឡងប៊ិច ដោយ​បង្កើត​ជា​ចំណង​ទាក់ទង និង​បង្ហាញ​ពី​​លេខរៀង​របស់​ប្រទេស​ខ្លួន​ក្នុង​ពិភព​កីឡា។ នៅពេល​ដែល​ជន​ភៀស​ខ្លួន​មក​ដល់​ឡងប៊ិច​ថែម​ទៀត​ក្នុង​ឆ្នាំ​១៩៨០ ឯកជន​និង​សមាគម​របស់​សហគមន៍​បាន​យល់​ដឹង​អំពី​ផល​ប្រយោជន៍​នៃ​ការ​រស់​នៅ​ដែល​មាន​សុខភាព​ល្អ និង​មាន​ទំនាក់ទំនង​រវៀង​គ្នា​និង​គ្នា តាម​សកម្មភាព​ដែល​ធ្លាប់​ស្គាល់​និង​សកម្មភាព​ថ្មី​សំរាប់​យុវជន​និង​អ្នក​ពេញវ័យ​ក្នុង​​របៀប​សម្រួល​ភាព​រស់នៅ។ ទោះបី​ជា​ក្រុម​កីឡា​និង​កិច្ចការ​កំសាន្ត​ត្រូវ​បាន​បង្កើត​ឡើង​សំរាប់​ទាក់ទាញ​ខ្មែរ​និង​បន្ថែម​អារម្មណ៍​ឲ្យ​មាន​ជា​កម្មសិទ្ធិ​ក៏​ដោយ  យូរៗ​ទៅ​វា​ក្លាយ​ជា​របៀប​ដែល​ប្រជាជន​ខ្មែរ​ចូល​លាយឡំ​ក្នុង​ក្រុម​ផ្សេងៗ​ទៀត​ និង​ឆ្លើយឆ្លង​អំពី​ប្រវត្តិ​វប្បធម៌​ខ្លួន។

 


អត្ថបទ​បន្ថែម​ក្នុង​វគ្គ​នេះ ៖

  • ល្បែង​ខ្មែរ  
  • រូបភាព​វិចិត្រសាល
  • អត្ថបទ​អាន​បន្ថែម