• khmer (Kh)
  • English (United Kingdom)

សាសនា​អិស្លាម


សាសនា​អិស្លាម មិន​សូវ​គិត​ថា​ទាក់​ទង​និង​ប្រទេស​ខ្មែរ​ទេ ប៉ុន្តែ​មាន​ប្រវត្តិ​ដ៏​វែង​និង​សំខាន់​ក្នុង​សាសនា។ សាសន​អិស្លាម​ប្រហែល​ជា​សាសនា​ដំបូង​ដែល​បាន​ទៅ​ដល់​ទ្វីប​អាស៊ី​ភាគ​អគ្នេយ៍​ដោយ​អ្នក​ជំនួញ​ជាតិ​អារ៉ាប់​នៅ​ពី​សតវត្ស​ទី៧។ ក្នុង​ប្រទេស​ខ្មែរ សាសនា​នេះ​បាន​ទាក់​ទង​និង​ក្រុម​អិស្លាម​ពីរ​ក្រុម​តូច​ មាន​ក្រុម​ម៉ាឡាយូ ដែល​បាន​មក​នៅ​ជា​ឈ្មួញ និង​ក្រុម​ចាម​ដែល​បាន​ភៀសខ្លួន​ពី​ការ​រាតត្បាត​របស់​វៀតណាម​មក​ខាង​ត្បូង​។

 

 

ទោះបី​ជា​សាសនា​នេះ​ មិនមែន​ជា​សាសនា​ចំបង​ នៅ​ប្រទេស​ខ្មែរ​ក៏​ដោយ សាសនា​នេះ​មិន​មែន​គ្មាន​អនុភាព​នោះ​ទេ។ សាសនា​ម៉ាឡាយូ​អិស្លាម​មាន​ចំនួន​ច្រើន​ក្នុង​​ជំនួញ​ជើងទឹក​ទូទាំង​ភូមិភាគ​ក្នុង​សតវត្ស​ទី​១៥​និង​ទី​១៦ និង​ក្រុម​ទាំង​ពីរ​នេះ ម៉ាឡាយូ​និង​ចាម​បាន​ទទួល​នៅ​ឥទ្ធិពល​សេដ្ឋកិច្ច​និង​នយោបាយ​ក្នុង​តុលាការ​ខ្មែរ​ក្នុង​កណ្ដាល​សតវត្ស​ទី១៧។ អនុភាព​របស់​ក្រុម​ទាំង​នេះ​បាន​ឡើង​ខ្ពស់​រហូត​ដល់​ទាក់​ទាញ​ស្ដេច​ខ្មែរ  នាម​​ព្រះ​រាមាធិបតី​ ទី១ ឲ្យ​ចូល​សាសនា​អិស្លាម​នៅ​ទសវត្ស​ឆ្នាំ១៩៦០។ ទ្រង់​ជា​ស្តេច​ខ្មែរ​មួយ​គត់​ដែល​បាន​ប្ដូរ​ទៅ​កាន់​សាសនា​អិស្លាម។

 

ខ្មែរអិស្លាម​តិច​ណាស់​នៅ​ឡងប៊ិច។ មាន​ក្រុម​ធំ​ជាង​នេះ​នៅ​ជិត​ទីក្រុង​សានតាអាណា​ (Santa Ana)​។ ព័ត៌មាន​បន្ថែម​ពី​សាសនា​អិស្លាម ​នៅ​ឡងប៊ិច​ និង​សានតាអាណា​ នឹង​ដាក់​ចូល​ពេល​ក្រោយ​ទៀត​។​ យើងខ្ញុំ​អញ្ជើញ​អ្នក​ទាំងអស់​គ្នា​ដែល​ចង់​បរិច្ចាគ​ឯកសារ សៀវភៅ វីដេអូ ឬ​រូបថត​មកដល់​ប័ណ្ណសារ ឬ​បណ្ដាញ​ទំព័រ​ខែមឆែភ​នៅ​សង្គម​ប្រវត្តិសាស្ត្រ​ទីក្រុង​ឡងប៊ិច តាម​ទូរស័ព្ទ ៥៦២-៤២៤-២២២០ ឬ​សារ​អេឡិចត្រូនិក  camchap@hslb.org។


 


 

អត្ថបទ​អាន​បន្ថែម


Kersten, Carool (2006) Cambodia's Muslim King: Khmer and Dutch Sources on the Conversion of Reameathipadei I, 1642-1658.  Journal of Southeast Asian Studies 37(1):1-22.


Chandler (1992) A History of Cambodia. Boulder, Colorado: Westview Press.


Vickery, Michael (1977) Cambodia after Angkor, the Chronicular Evidence for the Fourteenth to Sixteenth Centures. UMI.