• khmer (Kh)
  • English (United Kingdom)
គេហដ្ឋាន >> ខ្មែរ​នៅ​ឡងប៊ិច >> ការ​ប្រតិបត្តិ​សាសនា

ការ​ប្រតិបត្តិ​សាសនា


 
 
 
សាសនា​ព្រះ​ពុទ្ធ​ជា​សាសនា​ចំបង​ក្នុង​ចំណោម​ប្រជាជន​ខ្មែរ ។​  ទោះជា​យ៉ាង​ណា​មាន​ខ្មែរ​មួយ​ចំនួន​តូច​ដែល​មក​សហរដ្ឋ​កាន់​សាសនា​គ្រិស្ដ​ឬ​អិស្លាម​។

ប្រជាជន​ខ្មែរ​ភាគ​ច្រើន​ដែល​បាន​មក​ដល់​ឡងប៊ិច​រវៀង​ឆ្នាំ​១៩៧៥ រហូត​ដល់​ពាក់​កណ្ដាល​ឆ្នាំ​១៩៨០ គឺ​កាន់​សាសនា​ព្រះពុទ្ធ​ផ្នែក​ហីនយាន ដែល​ជា​សាខា​របស់​សាសនា​ព្រះពុទ្ធ​ដែល​មាន​វត្តមាន​លើសលប់​នៅ​ទ្វីប​អាស៊ី​ភាគ​អគ្នេយ៍​។ ខ្មែរ​មួយ​ចំនួន​តូច​កាន់​សាសនា​គ្រិស្ដ​ឬ​អិស្លាម​ ។ សព្វ​ថ្ងៃ​នេះ ឡងប៊ិច​ជា​លំនៅឋាន​របស់​វត្ត​ជា​ច្រើន ដែល​មាន​ការ​ខុស​ប្លែក​ចំពោះ​ប្រវត្តិ​រូប​របស់​អ្នក​ចូលរួម ​និង​ច្បាប់​​អនុវត្ត​របស់​ព្រះសង្ឃ​ដែល​​មាន​កំរិត​តឹង​តែង​ខុស​គ្នា​។ ការ​កើនឡើង​របស់​ប្រជាជន​ខ្មែរ​ដែល​អនុវត្ត​សាសនា​គ្រិស្ដ ដែល​បណ្ដាល​ឲ្យ​ព្រះវិហារ​ក្នុង​តំបន់​មាន​កម្មវិធី​ដែល​និយាយ​ភាសា​ខ្មែរ។ អ្នក​កាន់​សាសនា​អិស្លាម​មិន​សូវ​មាន​ច្រើន​នៅ​ឡងប៊ិច​ទេ​ តែ​មាន​សមាគម​អិស្លាម​ខ្មែរ​ដែល​នៅ​ប្រមាណ​២០​ម៉ែល​ខាង​កើត​ឡងប៊ិច​នៅ​ក្នុង​ទីក្រុង​សានតាអាណា។

 

 វគ្គ​នេះ ផ្ដល់​នូវ​ប្រវត្តិ​និង​វប្បធម៌​លើ​សាសនា​ធំៗ​ដែល​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ១៩៧៥៖ សាសនា​ព្រះពុទ្ធ​ផ្នែក​ហីនយាន សាសនា​កាតូលិក អិស្លាម និង​ជំនឿ​ប្រពៃណី​និយម​។ ចំណាប់​អារម្មណ៍​ក្នុង​វគ្គ​នេះ គឺ​ការ​បង្កើត​នៃ​សាសនា​ព្រះពុទ្ធ​ខ្មែរ​ និង​ជំនឿ​និយម និង​ការ​កើន​ឡើង​នៃ​សាសនា​គ្រិស្ដ។ មាន​ការ​ប្រមូល​ផ្ដុំ​និង​សកម្មភាព​សាសនា​នៅ​ឡងប៊ិច​និង​ត្រូវ​បាន​រៀបរាប់​នៅ​ទីនេះ។ យើង​នឹង​បន្ថែម​ក្នុង​វគ្គ​នេះ​នៅ​ថ្ងៃ​ក្រោយ​ទៀត។

 

ការ​ឲ្យ​យោបល់​សំរាប់​អត្ថបទ​អាន​បន្ថែម មាន​ជូន​នៅ​ចុង​វគ្គ​និមួយៗ ។ យើងខ្ញុំ​អញ្ជើញ​ អ្នក​ទាំងអស់​គ្នា​ ដែល​ចង់​បរិច្ចាគ​ ឯកសារ សៀវភៅ វីដេអូ ឬ​រូបថត​មកដល់​ប័ណ្ណសារ ឬ​បណ្ដាញ​ទំព័រ​ខែមឆែភ​នៅ​សង្គម​ប្រវត្តិសាស្ត្រ​ទីក្រុង​ឡងប៊ិច តាម​ទូរស័ព្ទ ៥៦២-៤២៤-២២២០ ឬ​សារ​អេឡិចត្រូនិក  camchap@hslb.org។​