• khmer (Kh)
  • English (United Kingdom)

សមាគម


First UCC letterhead, 1976

ក្បាល​សំបុត្រ​របស់​សហគមន៍​ខ្មែរ (១៩៧៦)។ ប័ណ្ណសារ​ខែមឆែភ។

សមាគម​ដែល​ដឹកនាំ​ដោយ​ជនជាតិ​ខ្មែរ បាន​ដើរ​តួ​នាទី​មួយ​យ៉ាង​សំខាន់​ ក្នុង​ការ​បង្កើត​ និង​ភាព​ចម្រើន​របស់​សហគមន៍​ឡងប៊ិច។ តាំង​ពី​ពេល​និស្សិត​មក​ដល់​តំបូង​ក្នុង​អំឡុង​ឆ្នាំ​១៩៦០ ខ្មែរ​បាន​រួបរួម​ទៅ​ជា​ក្រុម​ផ្សេងៗ​សំរាប់​ជា​ការ​ជួយ​គ្នា​ទៅ​វិញ​ទៅមក និង​ការ​រក្សា​វប្បធម៌​ក្នុង​សហរដ្ឋ​និង​ស្រុក​ខ្មែរ។ ​

 

 ក្រុម​មុន​គេ​គឺ​​ សមាគម​និស្សិត​ខ្មែរ​នៅ​សហរដ្ឋ​ (KSA) ដែល​បាន​ភ្ជាប់​និស្សិត​ខ្មែរ​ទូទាំង​សហរដ្ឋ។ នៅ​ពេល​ដែល​អ្នក​ដែល​បាន​ជម្លៀស​ មក​ដល់​ជំរុំ​ផិនដែលថុន​ នៅ​ខែ​ឧសភា​ឆ្នាំ​១៩៧៥ អតីត​សមាជិក​របស់ KSA​ ដែល​រស់​នៅ​ក្នុង​រដ្ឋ​កាលីហ្វ័រនីញ៉ា​ខាង​ត្បូង​ បាន​មក​រួម​គ្នា​បង្កើត សមាគម​ខ្មែរ​សាមគ្គី​​នៅ​សហរដ្ឋ ដើម្បី​នាំ​ម្ហូប​និង​សំលៀក​បំពាក់​ មក​ជួយ​ដល់​អ្នក​រួម​ជាតិ ហើយ​និង​ជួយ​គាំទ្រ​ដល់​ខ្មែរ​ដែល​ព្រាត់​ប្រាស​ទូទាំង​ពិភពលោក។​ ពួក​គេ​បាន​ប្រើ​អាសយដ្ឋាន​របស់​សមាជិក​ម្នាក់​នៅ​ទីក្រុង​ឡងប៊ិច​ ជា​អាសយដ្ឋាន​នៅ​លើ​ក្បាល​សំបុត្រ​។ បន្ទាប់​មក​នៅ​ឆ្នាំ​នោះ ​ពួក​គាត់​ក៏​បាន​ប្ដូរ​សមាគម​ទៅជា​ សមាគម​ខ្មែរនៅ​ទ្វីប​អាមេរិក (CAA) ហើយ​ក៏​បាន​បង្កើត​ការិយាល័យ​នៅ​ឡងប៊ិច។ មិន​យូរ​ប៉ុន្មាន​ CAA​ក៏​បាន​ក្លាយ​ទៅ​ជា​សមាគម​ចំបង​ក្នុង​ការ​ជួយ​ជន​ភៀសខ្លួន​រក​ទី​លំនៅ​ ថ្មី ហើយ​ក៏​ក្លាយ​ជា​គំរូ​​ដែល​ការិយាល័យ​ជន​ភៀសខ្លួន​សំរាប់​ជំនួយ​រក​ទីលំនៅ (MAAs) មក​ប្រើ​ទូទាំង​សហរដ្ឋ។


 

នៅ​ឆ្នាំ​១៩៧៧ សមាគម MAA​ ដែល​ដឹក​នាំ​ដោយ​ខ្មែរ​គឺ សហគមន៍​ខ្មែរ (UCC) ដែល​បាន​បង្កើត​ឡើង​នៅ​ឡងប៊ិច។ UCC មាន​មុខងារ​ច្រើន​ប្រភេទ ហើយ​ផ្ដល់​សេវា​ទូទាំង​សង្កាត់​ឡុសអានហ្ជីលេស និង​អរ៉ែញ ខោនធី មិន​ត្រឹម​តែ​ជួយ​អាស៊ី​ភាគ​អគ្នេយ៍​ទេ​ តែ​ថែម​ទាំង​ជួយ​ដល់​អឺរ៉ុប​ខាង​កើត អាមេរិក​ខាង​កណ្ដាល ម៉ិចស៊ីកូ និង​អាហ្វ្រិក។ ក្នុង​ឆ្នាំ​១៩៨០  UCC​ក្លាយ​ជា​សមាគម​ចំបង​ក្នុង​ការ​ជួយ​ជនភៀសខ្លួន​ក្នុង​សហរដ្ឋ។

 

សមាគម​បែប MAA ទាំងពីរ​នេះ​បាន​បង្កើត​ការងារ​និង​គ្រឹះ​ទំនាក់ទំនង​ដែល​ទាក់ទាញ​ខ្មែរ​មក​ពី​កន្លែង​ផ្សេងៗ​ក្នុង​សហរដ្ឋ។ ប៉ុន្តែ​អនុភាព​ដែល​បាន​បង្កើត​ឡើង​ដោយ​សមាគម​នេះ​មាន​ហួស​ពី​សហគមន៍​ខ្មែរ​ដែល​កំពុង​ជឿនលឿន។ ពួក​គេ​បាន​ជួយ​ដល់​សុខភាព​របស់​មនុស្ស​ទូទាំង​ទី​ក្រុង​ឡងប៊ិច​ ជា​ពិសេស​ក្នុង​កំឡុង​ឆ្នាំ១៩៨០ នៅ​ពេល​ដែល​ជំនួយ​របស់​រដ្ឋ​ក្នុង​សេវា​សង្គមកិច្ច​កំពុង​តែ​ចុះ​ថយ

 

   

«ចំនួន​នៃ​ប្រជា​ជនភៀសខ្លួន​កើន​ឡើង​ដែល​មាន​តម្រូវ​ការ​ពិសេស បាន​ផ្ដល់​ឲ្យ​ទីក្រុង​ឡងប៊ិច​មាន​លំអៀង​ក្នុង​ការ​ប្រកួត​យក​​ជំនួយ​ពី​សហព័ន្ធ ​ រដ្ឋ ​និង​ស្រុក។  សមាគម​បែបMAA  មណ្ឌល​សាលា​រៀន ប្រព័ន្ធ​បណ្ណាល័យ​ និង​ក្រសួង​សុខាភិបាល ​បាន​ប្រជែង​ឈ្នះ​លុយ​ជំនួយ រាប់​លាន​ដុល្លា​យក​មក​ជួយ​មិន​ត្រឹម​តែ​សហគមន៍​ខ្មែរ​ទេ ថែម​ទាំង​ទីក្រុង​ឡងប៊ិច​ទាំង​មួល។​»[i]

 

CAA និង UCC ក៏​បាន​ជួយ​ដល់​ការ​ថែ​រក្សា​វប្បធម៌​ខ្មែរ​ក្នុង​ឡងប៊ិច ដោយ​ទទួល​ជំនួយ​សំរាប់​ថ្នាក់​បង្រៀន​ខ្មែរ និង​សិល្ប​​ ដែល​មាន​របាំ​បុរាណ ភ្លេង និង​ការ​ធ្វើ​តម្បាញ ។

 

 

នៅ​ពេល​ដែល​សមាគម​ទាំង​ពីរ​នេះ​មាន​ភាព​ល្បីល្បាញ​ក្នុង​ឡងប៊ិច មិន​ត្រឹម​តែ​សមាគម​និង​ក្រុម​ទាំង​នេះ​ទេ​ដែល​ជួយ​សហគមន៍​ឲ្យ​កើន​ឡើង។  ជា​ច្រើន​ឆ្នាំ​កន្លង​មក មាន​សមាគម​និង​ក្រុម​ជា​ច្រើន ទាំង​តូច​ទាំង​ធំ​បាន​បង្កើត​ឡើង​ ដើម្បី​បំពេញ​តម្រូវ​ការ​និង​ការ​កើនឡើង​របស់​វប្បធម៌ ពាណិជ្ជកម្ម​ និង​ទំនាក់​ទំនង​នៃ​សហគមន៍​ខ្មែរ​នៅ​ឡងប៊ិច។ សមាគម​ទាំង​នេះ​មាន សមាគម​ព្រះពុទ្ធសាសនា ដែល​មាន​មុខ​ងា​ខាង​រៀបចំ​វត្ត​និង​ព្រះ​សង្ឃ​រាល់​ថ្ងៃ, សមាគម​សិស្ស​នៅ​វិទ្យាល័យ​និង​សកលវិទ្យាល័យ​ ដូចជា​សង្គម​និស្សិត​ខ្មែរ​នៅ​សកលវិទ្យាល័យ​ឡងប៊ិច, សមាគម​សិល្ប ដូច​មាន​រៀបរាប់​ក្នុង​ទំព័រ​«សិល្ប»​ក្នុង​បណ្ដាញ​នេះ, ក្រុម​ឯកទេស​ផ្សេងៗ​ដូចជា​ក្រុម​ទាហាន​ខ្មែរ​  និង​សមាគម​អ្នក​ធ្វើ​ការ​ខ្មែរ​នៅ​ខោនធី​ឡុសអានជីលិស, សមាគម​ពាណិជ្ជកម្ម​ដូចជា​សភា​ពាណិជ្ជកម្ម​ខ្មែរ​អាមេរិកាំង និង​សមាគម​ទីក្រុង​ខ្មែរ, ក្រុម​យុវជន​មាន Khmer Girls in Action និង EM3 ដែល​ជា​គម្រោង​របស់​ Families in Good Health នៅ St. Mary's Medical Center និង សភាសង្គម​ខ្មែរ​ដែល​រួបរួម​សមាគម​ជា​ច្រើន​ដើម្បី​ធ្វើ​កម្មវិធី​ទូទាំង​សហគមន៍​ដូច​ជា​កម្មវិធី​ចូល​ឆ្នាំ​ខ្មែរ​នៅ​ឧទ្យាន El Dorado និង​ក្បួន​ដង្ហែ​ចូល​ឆ្នាំ​ខ្មែរ​នៅ​លើ​ផ្លូវ​អាណាអែម។


ផ្នែក​នៃ​ទំព័រ​នេះ មាន​បង្ហាញ​ត្រួសៗ​ពី​សមាគម​មួយ​ចំនួន​ដែល​​មាន​តួនាទី​ក្នុង​កំណើន​របស់​សហគមន៍​ខ្មែរ​នៅ​ទីក្រុង​ឡងប៊ិច​ជា​ច្រើន​ឆ្នាំ​មក​នេះ។​ នេះ​មិន​មែន​ជា​ការ​ស្ទង់​គ្រប់​សមាគម​ទេ  តែ​នឹង​មាន​ការដាក់​បន្ថែម​ទៀត​នៅ​ពេល​ខាង​មុខ​នេះ។ យើងខ្ញុំ​អញ្ជើញ​អ្នក​ទាំងអស់​គ្នា​ដែល​ចង់​បរិច្ចាគ​ឯកសារ សៀវភៅ វីដេអូ ឬ​រូបថត​មកដល់​ប័ណ្ណសារ ឬ​បណ្ដាញ​ទំព័រ​ខែមឆែភ​នៅ​សង្គម​ប្រវត្តិសាស្ត្រ​ទីក្រុង​ឡងប៊ិច តាម​ទូរស័ព្ទ ៥៦២-៤២៤-២២២០ ឬ​សារ​អេឡិចត្រូនិក  camchap@hslb.org។​

 

 


 

[i] Needham, Susan and Karen Quintiliani (2007) Cambodians in Long Beach, California: The Making of a Community.  IN The Journal of Immigrant and Refugee Studies, 5(1):29-53.

 


 

អត្ថបទ​បន្ថែម

 

Needham, Susan and Karen Quintiliani (2007) Cambodians in Long Beach, California: The Making of a Community.  IN The Journal of Immigrant and Refugee Studies, 5(1):29-53.

 

Needham, Susan and Karen Quintiliani (2008) Cambodians In Long Beach.  San Francisco: Arcadia Publishing.