• khmer (Kh)
  • English (United Kingdom)
គេហដ្ឋាន >> ខ្មែរ​នៅ​ឡងប៊ិច

ខ្មែរ​នៅ​ឡងប៊ិច


ឡងប៊ិច ​កាលីហ្វ័រនីញ៉ា ជា​កន្លែង​រស់នៅ​មួយ​ដែល​មាន​ប្រជាជន​ខ្មែរ​ច្រើន​ជាង​គេ​ក្រៅ​​ពី​ទ្វីប​អាស៊ី​ភាគ​អាគ្នេយ៍​។

 


 

 

 

ហេតុ​អ្វី​ឡងប៊ិច...

អាន​បន្ថែម

 



ការ​ទាក់ទង​របស់​ខ្មែរ​និង​ទីក្រុង​ឡងប៊ិចបាន​ចាប់ផ្ដើម​នៅ​ដើម​ឆ្នាំ​១៩៦០ នៅពេល​ដែល​និស្សិត​ខ្មែរ​បាន​មក​រៀន​នៅ​សាកលវិទ្យាល័យ​រដ្ឋ​កាលីហ្វ័រនីញ៉ា​ទីក្រុង​ឡងប៊ិច​តាម​រយ:​កម្មវិធី​ដែល​បាន​ផ្ដល់​ជំនួយ​ដោយ USAID (សូម​មើល «ហេតុ​អ្វី​ឡងប៊ិច?»…) សហគមន៍​នៃ​គ្រួសារ​និង​ពាណិជ្ជកម្ម​មិន​បាន​ចាប់ផ្ដើម​កកើត​នៅឡើយ​ទេ រហូត​ដល់​ឆ្នាំ​១៩៧៥​នៅពេល​ដែល​ជន​ភៀសខ្លួន​​ខ្មែរ​ដំបូង​បាន​មក​ដល់​រដ្ឋ​កាលីហ្វ័រនីញ៉ា​បន្ទាប់​ពី​ប្រទេស​ខ្មែរ​បាន​ធ្លាក់​ក្នុង​របប​ខ្មែរ​ក្រហម។ បន្ទាប់​ពី​ពេល​នោះ​មក​ ឡងប៊ិច​មាន​អនុភាព​យ៉ាង​ចម្បង​ទៅ​លើ​សហគមន៍​ខ្មែរ​ទូរ​ទាំង​សហរដ្ឋ​និង​​នៅ​ទី​ផ្សេងៗ​ទៀត​ដែល​ខ្មែរ​បាន​ខ្ចាត់ខ្ចាយ​មកដល់។ នេះ​គឺជា​កន្លែង​ដែល​សាសនា​ និង​ចលនា​នយោបាយ ក្រុមតន្ត្រី អ្នក​រាំ​របាំ អក្សរសាស្ត្រ ម្ហូប​អាហារ គ្រឿង​តម្បាញ និង​សំលៀក​បំពាក់ ដែល​មិន​ត្រឹមតែ​បាន​បង្កើត ថែមទាំង​ចំរើន​ក្នុង​ខណៈ​ខ្លះៗ​ទៀត។

 

នៅពេល​ដែល​យួន​ឈ្លានពាន​ទឹកដី​ខ្មែរ​នៅ​ឆ្នាំ​១៩៧៩ ជន​ភៀសខ្លួន​ខ្មែរ​នៅ​គ្រប់​ទិសទី​ក្នុង​ពិភពលោក​មាន​ការ​ភ័យ​ខ្លាច​ដែល​ប្រទេស​និង​វប្បធម៌​ខ្លួន​នឹង​បាន​បាត់បង់​ទៅ​ជា​រហូត​។ វគ្គ​នេះ​នៃ​បណ្ដាញ​ទំព័រ​​ បង្ហាញ​នូវ​ការ​ឃើញ​មួយ​ភ្លែត​នៃ​ទ្រង់ទ្រាយ ​របស់​វប្បធម៌​ខ្មែរ​នៅ​ឡងប៊ិច។​ ប្រធានបទ​ច្រើន​ទៀត​ដូច​ជា​ភាសា ម្ហូបអាហារ និង​ពិធីបុណ្យ​ នឹង​ដាក់​បញ្ចូល​បន្ថែម​ក្នុង​បណ្ដាញ​ទំព័រ​នេះ​នៅ​ពេល​ខាង​មុខ​ទៀត។

 

ការ​ណែនាំ​ឯកសារ​សំរាប់​អាន នៅ​គ្រប់​ចុង​ប្រធានបទ​នឹង​មាន​ព័ត៌មាន​បន្ថែម​ដល់​ប្រវត្តិសាស្ត្រ​នៃ​ការ​ប្រព្រឹត្ត​ទាំងនេះ។ យើងខ្ញុំ​អញ្ជើញ​អ្នក​ទាំងអស់​គ្នា​ដែល​ចង់​បរិច្ចាគ​ឯកសារ សៀវភៅ វីឌីអូ ឬ​រូបថត​មកដល់​ប័ណ្ណសារ ឬ​បណ្ដាញ​ទំព័រ​ខែមឆែប​នៅ​សង្គម​ប្រវត្តិសាស្ត្រ​ទីក្រុង​ឡងប៊ិច តាម​ទូរស័ព្ទ ៥៦២-៤២៤-២២២០ ឬ​សារ​អេឡិចត្រូនិក  camchap@hslb.org។